
DJ ស្រីស្អាតរបស់វៀតណាម ត្រូវនាយកដ្ឋានវប្បធម៌ និងកីឡារបស់រដ្ឋធានី ដកសិទ្ធិ DJ រយៈពេល ៤ខែ និងពិន័យជាប្រាក់ ៤០លានដុង ក្រោយដោះសម្លៀកបំពាក់បង្ហាញ ប្រ ដា ប់ ភេ ទ អំឡុងពេលសម្តែងនៅក្នុងក្លិបកម្សាន្តមួយ។
យោងតាមនាយក នៃនាយកដ្ឋានវប្បធម៌ និងកីឡា លោក To Van Dong ឲ្យដឹងថា DJ ស្រីស្អាតដែលគេស្គាល់ថា DJ Ngan 98 មានចេតនាបង្ហាញ ប្រ ដា ប់ ភេ ទ របស់ខ្លួន ដោយបិទបាំងត្រឹមខោក្នុងបែបសិ ច ស៊ី អំឡុងពេលសម្តែង
ដែលផ្ទុយទៅនឹងវប្បធម៌ ច្បាប់របស់ប្រទេស តម្រូវឲ្យផ្អាកអាជីពរយៈពេល ៤ខែ និងពិន័យជាប្រាក់ ៤០លានដុង ស្មើប្រមាណ ១ ៧៣៩ដុល្លារ។
យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះ បានកើតឡើងចាប់តាំងពីថ្ងៃ ២៣ កក្កដា ក្នុងក្លិប New Star3 ដោយវីដេអូត្រូវគេបង្ហោះតៗគ្នាលើបណ្តាណសង្គម។
ទាក់ទងករណីនេះ លោក To Van Dong បញ្ជាក់ថា សម្រាប់ពេលនេះ លោកគ្រាន់តែជាការផ្អាកអាជីពបណ្តោះអាសន្ន និងពិន័យប្រាក់ប៉ុណ្ណោះ ដោយលោកកំពុងស្នើទៅក្រសួងឲ្យចាត់វិធានការធ្ង ន់ ធ្ង រមកលើ DJ ស្រីរូបនេះតែម្តង។
ក្រៅពី DJ ស្រីរូបនេះ អ្នករាំចំនួន ៨នាក់ផ្សេងទៀត ដែលសម្តែងលើឆាកជាមួយគ្នា ក៏ត្រូវផ្អាកអាជីពរយៈពេល ៤ខែ ដូចគ្នា៕ អត្ថបទ៖ កម្ពុជាថ្មី
សូមទស្សនាវីដេអូខាងក្រោម៖