ហ្វេសប៊ុក៖ លោកតាន់ គីមសួរ មិនពេញចិត្ត ចំពោះចំណាត់ការដល់ជនដែលបានរំលោភក្មេង ស្រីពិការភ្នែក ដែលមានអាយុ១៦ឆ្នាំ។ ដោយបានត្រឹមតែឃាត់ខ្លួន រួចហើយក៏ត្រូវបាន សមត្ថកិច្ចដោះលែងវិញដដែរ។ ក្នុងនោះលោក ក៏បានសរសេរសារយ៉ាងវែង ដោយមានការរៀប រាប់ថា៖

រឿងដែលហួសចិត្ត និងអយុត្តិធម៌បំផុតសម្រាប់ក្មេងស្រីម្នាក់នេះ ជាតិនេះអភ័ព្វទៅហើយ ហេតុអ្វីបានត្រូវទទួលរងអំពើដ៏ថោកទាបពីអាសត្វតិរិច្ឆាននោះថែមទៀត? ចូលរួមរកយុត្តិធម៌មួយសម្រាប់ក្មេងស្រីម្នាក់នេះទាំងអស់គ្នាផង។ ក្មេងស្រីរងគ្រោះ ឈ្មោះ ណ.ស.ន អាយុ១៦ឆ្នាំ (ពិការភ្នែកទាំងសងខាង) រស់នៅភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ករណីរំលោភវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះក្មេងស្រីរងគ្រោះ នោះតែម្តង។ មូលហេតុមានករណីរំលោភនេះកើតឡើងដោយសារតែម្ដាយក្មេងស្រីរងគ្រោះមិននៅផ្ទះទើបធ្វើអោយជនល្មើសមានឱកាសធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះបានសំរេច។

ក្រោយធ្វើសកម្មភាពរួចជនល្មើសបានរត់គេចខ្លួុន។ ចំនែកក្មេងស្រីរងគ្រោះក្រោយពេលជនល្មើសធ្វើសកម្មភាពរួុចក៏បានរត់មករកអោយគេជួយហើយក៏ចំពេលម្ដាយរបស់នាងត្រលប់មកវិញ។ ភ្លាមនោះម្តាយក្មេងស្រីក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ពូៗសមត្ថកិច្ចក៏បានមកធ្វើការឃាត់ខ្លួុនជនសង្ស័យនៅថ្ងៃហេតុនោះដែរ។ តែរហូតមកដល់ថ្ងៃទី២៣ខែឆ្នាំដដែលគ្រួុសារក្មេងស្រីក៏បានឃើញគេបានដោះលែងជនសង្ស័យនោះអោយត្រលប់មកផ្ទះវិញដោយ
សុវត្ថិភាព។

ហើយការដោះលែងនោះខាងគ្រួសារក្មេងស្រីពុំមានបានដំណឹងអ្វី បន្តិចពីសមត្ថកិច្ចឡើយ។ បញ្ជាក់ថ្ងៃដែលកើតហេតុខាងពូៗសមត្ថកិច្ច មិនបានទុកលេខទូរស័ព្ទអោយដើម្បីទំនាក់ទំនងទេ តែគាត់បានយកលេខពីផ្ទះរបស់ក្មេងតែមកដល់ពេលនេះមិនឃើញផ្ដល់ជាដំណឹងអ្វីដល់គ្រួុសារក្មេងរងគ្រោះឡើយ។ ដូចនេះខ្ញុំសូមសំណូមពរដល់ក្រសួងឬអង្គការ ស្ថាប័ណ្ណនានាដែលពាក់ពាន់ទាំងអស់មេត្តាជួយរកយុត្តិធម៌ជូនដល់ក្មេងស្រីរងគ្រោះផង ព្រោះគ្រួុសារក្មេងរងគ្រោះមានសភាពក្រីក្រខ្លាំងណាស់។ ហើយក៏សូមសំណុំពរដល់សមត្ថកិច្ចប្រចាំតបន់មេត្តាជួុយស្រាវជ្រាវស្វែងរកជនល្មើសដើម្បីផ្ដល់យុត្តិធម៌ជូនក្មេងស្រីរងគ្រោះផង ព្រោះនាងថែមទាំងពិការភ្នែកទាំងសងខាងទៀត។សូមអរគុណទុកជាមុន”៕