
ភ្នំពេញ៖ មន្ទីរពេទ្យឯកជនមួយ យីហោ “មន្ទីពេទ្យភ្នែក ដុកទ័រ គង់ពិសិដ្ឋ” ស្ថិតនៅផ្ទះលេខ១០៨ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានចាក់ថ្នាំ១ម្ជុលបណ្តាលអោយស្ត្រីម្នាក់ស្លាប់ ពេលដែលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីទទួលសេវាចាក់ថ្នាំព្យាបាល ភ្នែក កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
បេីតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ សាវន បច្ចុប្បន្នស្នាក់នៅ ម្ដុំបឹង សាឡាង រាជធានីភ្នំពេញ ដែលមានស្វាមី ជាអ្នកលក់សាច់ គោ។
សាច់ញាតិជនរងគ្រោះ បានរៀបរាប់ទៀតថា ប្អូនរបស់ខ្លួន មាន ជំងឺភ្នែក ទើបមកទទួលសេវា ព្យាបាលនៅមន្ទីរពេទ្យឯកជន មួយនេះ។
ក្រោយពេលចាក់ថ្នាំតាមការណាត់ ស្រាប់តែជនរងគ្រោះប្រតិកម្មជាមួយថ្នាំបណ្ដាលឲ្យគាំងបេះដូងស្លាប់។
ទោះបីយ៉ាងណា ពេលនេះ ក្រុមគ្រួសារបានព្រមទទួល សំណងពីខាងមន្ទីរពេទ្យ ចំនួន៨ពាន់ដុល្លារ ដេីម្បីបញ្ចប់រឿង ។
ចំណែក សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកក្រគរខេត្តពោធិ៍សាត់ ៕ អត្ថបទ៖ CPC