
(ប្រទេសកូឡុំប៊ី)៖ ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែនដែលមាន ស្រីម្នាក់នៅក្នុងប្រទេសកូឡុំប៊ី បានលេបលុយចំនួនដល់ទៅ ៧០០០ដុល្លារចូលទៅក្នុងពោះ ដែលសុទ្ធតែក្រដាសប្រាក់១០០ដុល្លារ ខណៈពេលដែលមានជម្លោះជាមួយប្តី ដែលប្តីមានស្រីញី។
ស្ត្រីម្នាក់នៅក្នុងប្រទេសកូឡុំប៊ី បានទៅកាន់មន្ទីរពេទ្យ Universitario de Santander ក្នុងទីក្រុង Bucaramanga បន្ទាប់ពីនាង បានលេបលុយចន្លោះពី ៧,០០០ដុល្លារ ចូលទៅក្នុងពោះរបស់នាង ដើម្បីរក្សាទុកកុំឲ្យប្តីយកបាន។
នៅពេលប្តីរបស់នាងគំរាមយកលុយពីនាង នាងក៏បានលេបលុយទាំងអស់ចូលក្នុងពោះ ក្នុងបំណងព្យាយាមរក្សាវាឲ្យផុតពីដៃប្តី។ បន្ទាប់មកបានរត់ចេញពីប្តីរបស់នាង មុនពេលដួលសន្លប់ដោយសារឈឺចុកពោះខ្លាំងពេក។
វេជ្ជបណ្ឌិតនិយាយថា ពួកគេពុំអាចដកលុយ ១០០ ៗដុល្លារ ចំនួន ៥៧ សន្លឹកដោយពុំធ្វើការវះកាត់ ចេញពីក្នុងក្រពះ និងពោះវៀន របស់ស្ត្រីរងគ្រោះនាងបាន។ គួរឲ្យសោកស្តាយ ស្រោមលុយមួយចំនួន ត្រូវបានបំផ្លាញទាំងស្រុងរួចទៅហើយ។
លោកវេជ្ជបណ្ឌិតក៏បានប្រគល់លុយដែលនៅសេសសល់ទៅឲ្យប៉ូលីសក្នុងតំបន់។ ក្រៅពីនេះ ស្ត្រីម្នាក់នេះក៏ត្រូវបង់ថ្លៃសម្រាប់ការវះកាត់យកលុយនោះផងដែរ៕