
ខេត្តកណ្តាល៖ ប្តីប្រពន្ធវ័យក្មេង១គូ ក្រោយពីរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសស្រី២នាក់ជាចំណងនិស្ស័យ ស្រាប់តែចំណងស្នេហ៍ពួកគេបានរង្គោះរង្គើឈានដល់ការបែកបាក់ចែងផ្លូវគ្នាដើររៀងខ្លួន តែដឹងអី! ក្រោយពីលែងលះគ្នាបាន១អាទិត្យ បុរសជាប្តីនឹកឆ្នាំងបាយចាស់ ក៏តាមអង្វរនារីជាប្រពន្ធត្រូវរ៉ូវគ្នាវិញ ។
លុះនារីជាប្រពន្ធមិនព្រមសមតាមបំណង បុរសជាប្តីបានខឹងសម្បាយ៉ាងខ្លាំង រហូតក្លាយជាភ្លើងអាឃាដ តាមល្បួងនារីជាប្រពន្ធមក ចា ក់ ស ម្លា ប់ ចោលតាមផ្លូវ ស្លា ប់ យ៉ាងអា ណោ ច អា ធ័ ម ហើយបុរសជាប្តីយកកាំបិតចាក់ខ្លួនឯងញាប់ដូចម៉ាស៊ីនដេរ ព្រមទាំងអា រ. ក ខ្លួនឯងតាមក្រោយ តែសំណាងល្អមិន ស្លា ប់។
ករណី ឃា ត ក ម្ម ដ៍ រ ន្ធ ត់ នេះ បានកាលពីវេលាម៉ោង២០ និង២៥នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុច ផ្លូវរណប ខាងក្នុងផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។
សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ជាប្រពន្ធ ស្លា ប់ នៅកន្លែងកើតហេតុ ) មានកូនប្រុសស្រីចំនួន២នាក់ ( អាយុ៨ឆ្នាំ និងអាយុ៧)។ ចំណែក ជនដៃដល់ជាប្តីមានឈ្មោះ ឆាយ ធន់ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ រស់ភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ( របួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យ) ។
នៅកន្លែងកើតហេតុ សមត្ថកិច្ច រកឃើញកូនកាំបិតមុខស្រួច០១ , ម៉ូតូ២គ្រឿង ដោយ១គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាលេខភ្នំពេញ 1GF-9307 ជារបស់ជនសង្ស័យ និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្ដាល1AI-4049 ជារបស់ជនរងគ្រោះ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ សោម ម៉ារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃរការឃុំឆក់ឈើនាង បានឲ្យដឹងថា មុនពេលកើតហេតុបានឃើញនារីរងគ្រោះនិងជនសង្ស័យជិះម៉ូតូ១ម្នាក់មកឈប់នៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងមុខហាងលក់ខោអាវរបស់ខ្លួន បន្ទាប់មកក៏ឮសំឡេងមនុស្សស្រីម្នាក់ស្រែកថា «ជួយផងមានមនុស្ស ចា ក់ ស ម្លា ប់ គ្នាហើយ» ឮដូចនោះ គាត់ក៏ចេញទៅមើលឃើញនារីរងគ្រោះដួល ស្លា ប់ ទៅលើដី ហើយជនសង្ស័យបានធ្វើសកម្មភាពយកកាំបិត ចា ក់ ខ្លួនឯង និងអារ.ក ខ្លួនឯងតែម្ដង បណ្តាលឲ្យដេកដួលក្នុងថ្លុក ឈា ម ទាំង២នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃើញបុរសជាប្តីនៅមានជីវិត ក៏ចាត់បញ្ជូន ទៅសង្រ្គោះនីមន្ទីរពេទ្យ។ ចំណែក ស ព នារីជាប្រពន្ធ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ច បញ្ជាក់ថា អំពើ ឃា ត ក ម្ម នេះ គឺបណ្ដាលមកពីបុរសជាជនសង្ស័យខឹង និងប្រចណ្ឌទៅលើអតីតប្រពន្ធរបស់ខ្លួនដែលមិនព្រមត្រូវរ៉ូវគ្នា តែយ៉ាងណា សមត្ថកិច្ចជំនាញនឹងធ្វើការស្រាវជ្រាវបន្តទៀត៕ អត្ថបទ៖ KBN
សូមទស្សនាវីដេអូខាងក្រោម៖