
លោកស្រី វណ្ណា ហូវឺដ (Vanna Howard) គឺជាស្ត្រីខ្មែរនិងជាជនភៀ សខ្លួនម្នាក់ បានឈ្នះការបោះឆ្នោតបឋម ហើយទទួលបានការតែងតាំងជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋម៉ាស្សាជូសេដ្ឋ ដោយបានផ្តួលដៃគូប្រជែងពីររូប កាលពីថ្ងៃអង្គារ។ នេះបើតាមលទ្ធផលឆ្នោតដំបូងៗនិងក្រៅផ្លូវការ ដែលបានបង្ហាញក្រោយការិយាល័យបោះឆ្នោតបិទទ្វារ ។
យោងតាមកាសែត The Sun នៃទីក្រុង Lowell លទ្ធផលក្រៅផ្លូវការបង្ហាញថា លោកស្រី វណ្ណា ហូវឺដ ទទួលបានសំឡេងឆ្នោតចុងក្រោយដល់ទៅ ២៦៨១ នៅពេលគូប្រ ជែងពីររូបគឺលោក ដេវីដ ណែងហ្គល (David Nangle) ជាសមាជិកសភាដែលកាន់មុខតំណែង ទទួលបានសំឡេងតែ ១៩៦៦ និងលោកស្រី លីហ្សា អាណុល (Lisa Arnold) ទទួលបានសំឡេងតែ ១៤៧៤ នៅពេលរាប់សន្លឹកចុងក្រោយមួយ នៅក្នុងតំបន់ដែលមានពលរដ្ឋខ្មែររស់នៅយ៉ាងច្រើនលំដាប់ទី ២ បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា ៕ អត្ថបទ៖ chekchay