កូនខ្មែរតិចអត់ដឹង! មកស្គាល់ពីមន្ដអាគមខ្មែរយ៉ាងពូកែស័ក្ដិសិទ្ធិទាំង២០មុខ​ ដែលដូនតាបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ

  • kampucheapost
  • September 4, 2020
  • Comments Off on កូនខ្មែរតិចអត់ដឹង! មកស្គាល់ពីមន្ដអាគមខ្មែរយ៉ាងពូកែស័ក្ដិសិទ្ធិទាំង២០មុខ​ ដែលដូនតាបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ

+មន្តអាគមខ្មែរ មានដូចជា៖ ១-អាវតេជះ ឬអាវយ័ន្ត៖ ជាអាវដេរពីក្រណាត់ផាឌិប ទេសឯក ឬជាតី មានគូរយ័ន្តគាថា បញ្ចុះអក្ខរ:ភាសា បាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះមិនសូវចោល អក្សរ ន ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយ អាវតេជះ ឬអាវយ័ន្ត គេមិនបោកទឹកទេ បើកាន់ក្អែល ឡើងខ្មៅរលើបគឺកាន់តែល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-កន្សែងយ័ន្ត ៖ ជាកន្សែងផាឌិប ឬជាតី មានគូរយ័ន្ត គាថា ដូចអាវតេជះដែរ ជួនកាលមានបញ្ចុះស្នាមបាទ ជើងមាតាបិតា ឬ ឧបជ្ឈាយាចារ្យ ដែលជាអ្នកមានគុណ សម្រាប់បង់ជាប់នឹងក ជួតលើក្បាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣-សាក់ខ្លួន៖ គេប្រើដែកចារជ្រលក់ជាតិហិង្គុល ឬខ្មៅ ដុសយកទៅសាក់ជាឣក្ខរៈ យ័ន្តគាថា លើទ្រូង, ខ្នង, ដៃ, ស្មា ជាប់ កាន់ជាប់ស្នាមរហូតអស់មួយជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤-កថា៖ គឺជាបន្ទះសំណ ប្រាក់ ស្ពាន់ ឬមាស មានចារយ័ន្ត បាលីគាថា បញ្ចុះ ហើយដាស់ឲ្យពូកែស័ក្ដិសិទ្ធិ ។ កថា ត្រូវ ដោតក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះ ក៏មាន សម្រាប់ពាក់នៅ ក ក៏មាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥-អាព័ទ្ធ៖ ជាវេទមន្ត ដែលធ្វើឲ្យគង់ស្បែកកាប់មិនមុត ដុតមិនឆេះ។

៦-មហាសំកាំង៖ វេទមន្តសូត្រសែកឲ្យចេញផ្លេកបន្ទោរ ធ្វើឲ្យ សត្រូវភាំងស្មារតី ឡប់សតិវង្វេងវង្វាន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧-មន្តសណ្តំ៖ វេទមន្តសូត្រសែកឲ្យខ្មាំងសត្រូវដេកលក់។ ចៅពញាភក្ដីសង្គ្រាមហុក ប្រើមន្តសណ្តំ ធ្វើឲ្យទ័ពយួនដេកលក់ អស់ ដើម្បីចូលរំដោះព្រះវររាជមាតា របស់ ព្រះបាទជ័យជេដ្ឋា ទី៣ ដែលយួនចាប់យកទៅបង្ខាំងក្នុងទូក នៅជ្រោយចង្វា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨-ធ្មប់៖ ជាវេទមន្តសូត្រសែកបាចឣង្ករ ចេញជាស្រាំង ឃ្មុំ ឪម៉ាល់ ឬកួចស្មៅ ផ្លុំឲ្យកើតជាខ្លា ដំរី ដេញទិច ខាំ ព្រេច បច្ចាមិត្របាន។ អ្នកចេះវិជ្ជាធ្មប់ផ្ដើមចេញពីការប្រើអំពើ ធ្វើអ្នកស្រុកឲ្យហើមពោះស្លាប់ ក៏ក្លាយទៅជាគ្រូធ្មប់ ល្បីល្បាញ គេខ្លាចរឣា។ ព្រះបាទជាន់ជុំ កែវព្រះភ្លើង ដែលចេះធ្មប់ ហ៊ានប្រកាសខ្លួនឯងជាស្ដេច គិត វាយដណ្តើមរាជបល្ល័ង្ក ដោយបានតាំងរាជវាំងនៅខេត្តតាកែវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩-មហារំអិល ឬស្មិល៖ ជាវេទមន្តសូត្រសែកទៅ រអិលខ្លួនដូចលាប ខ្លាញ់ ចាប់មិនជាប់ និងមានកម្លាំងខ្លាំងក្លា ដូចជាដំរីសារ។

១០-មេឃច្ឆាយ៖ ជាវិជ្ជាសម្លឹងមើលស្រមោលមេឃ ហើយទាយ តាមចំណាំអាចដឹងថា ធ្វើសង្គ្រាមចាញ់ ឬឈ្នះ។ តេជោមាស ចេះស្ទាត់សិល្ប៍វិជ្ជាយិតមេឃច្ឆាយនេះ ហើយបន្តបង្រៀនដល់ តេជោយ៉តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១១-បំបាំងកាយ ៖ ជាវេទមន្តសូត្រសែកទៅខ្មាំងមើលមិនឃើញ។

១២-កូនក្រក៖ កូនក្រក គឺជាទារកក្នុងផ្ទៃម្ដាយ ទើបបានបីខែ ទៅ ៥ខែ ហើយត្រូវម្តាយយល់ព្រមប្រគល់ឲ្យ ដោយប្រើវិធីវះកាត់យក។ ទារកប៉ុនកដៃនោះ ត្រូវបានយកទៅឆ្អើរភ្លើងឲ្យក្រៀម ហើយរាយមន្ត ព័ទ្ធសីមា ឲ្យក្លាយជាកូនក្រក ដើម្បីឲ្យព្រលឹងទារកនោះ វិលវល់ តាមជួយយកអាសាអ្នកដែលកាន់កូនក្រក។ ព្រលឹងកូនក្រក ត្រូវការការថែរក្សា ថ្នាក់ថ្នម ពីឳពុក ឬម្តាយ។ អ្នកកាន់កូនក្រក បើថែរក្សាថ្នាក់ថ្នមកូនក្រកនោះបានល្អ នឹងត្រូវបានកូនក្រក ស្រលាញ់តបវិញ ដោយតាមថែរក្សាអ្នកនោះ ២៤ ម៉ោង លើ ២៤ ម៉ោង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយមានញាណអាចដឹង អ្វីៗមុន ព្រោះព្រលឹងកូនក្រកនោះទៅខ្សឹបប្រាប់។ ប៉ុន្តែប្រសិនបើ អ្នកកាន់កូនក្រកមិនបានថែរក្សា ថ្នាក់ថ្នម ឬទុកកូនក្រកនោះ ចោល កូនក្រក នឹងធ្វើទុក្ខទោសដល់អ្នកនោះវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៣-សក់ដាញ់៖ ជាសក់របស់មនុស្សស្រី ឬប្រុស ដែល កណ្ដាញ់ជាប់គ្នា ដូចសំបុកចាប។ សក់នេះ ច្រើនជារបស់ រូបមេមត់ ឬមេស្មឹង ដោយម្ចាស់សក់ស្លាប់ ឬកាត់ឲ្យ។ ខ្មែរជឿថាសក់ដាញ់នេះ មានឫទ្ធិបារមីពូកែមានខ្មោច អារក្សថែរក្សា។ មានកណ្ដាញ់ មួយប្រភេទទៀត កើត ឡើងដោយកម្របំផុត នៅត្រង់រោមយោនីស្ត្រី។ កណ្ដាញ់ រោមយោនីនេះពូកែណាស់។ មានរឿងដំណាលថា ប្រពន្ធ របស់ឥស្សរ:ពាក់សក្ដិបីម្នាក់ មានកណ្ដាញ់រោមយោនីនេះ ពេលចេញច្បាំងនឹងទ័ពបារាំង លោកតែងនាំប្រពន្ធទៅជាមួយ ដើម្បីការពារខ្លួនគ្រប់គ្រាអាសន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៤-អាថ័ន៖ ក្លាយមកពីឣថព្វ ឬឣថ័ព្វន៍ ជាឈ្មោះមន្តអាគម សម្រាប់សូត្រសែកហៅ ឬបណ្ដេញខ្មោចបិសាច។

១៥-ចែកាច់៖ ជាភ្លុកដំរីស្ត មិនធំប៉ុនភ្លុកទេ។ ចែដំរី ដែលវា ចាក់កាច់ចោលជាប់នឹងដើមឈើរស់ ជាវត្ថុត្រជាក់ត្រជុំ ការពារជំងឺ គ្រប់ប្រភេទ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៦-ខ្នាយតាន់៖ ជាគ្រឿងអាវុធការពារខ្លួន របស់ជ្រូកព្រៃ ដែលវាកាច់ចោលនៅទីណាមួយ។ មតិខ្លះថា បើបាញ់យក បានទាំងរស់ រឹតតែពូកែ ជាងខ្នាយដែលរើសបានទៅទៀត។

១៧-កុយ៖ ជាកុយសត្វរមាស ជារបស់កម្រ ល្អបំផុតគឺកុយពុក។

១៨-គជ់៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើត មាននៅក្នុងសរីរាង្គកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយ ដូចជា គជ់ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល។ ពូកែជាងគេ គឺ គជ់ឃ្មុំ, គជ់ត្មាតភ្លើង កាសក្របី។

១៩-នាងពួន៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើត មាននៅក្នុងដើមឈើ។

២០-នប់៖ ជាស្នែងបន្តុបត្រមុលខ្លីហើយធំ របស់សត្វ ក្តាន់, រមាំង, ប្រើស។

២១- ផ្សេងទៀត…។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

• មន្តអាគមខ្មែរទាំងអស់នេះ តែងតែដាក់ក្នុង(ទៃគ្រូ)កាន់ជាប់នឹងខ្លួន។ប្រសិនបើមិនចេញទៅណាទេ គេតែងតែតម្កល់ទុកលើហ៊ឹង ដុតទៀនធូបបូជា ជាប្រក្រតីរាល់ថ្ងៃសីល។

• ចំពោះត្រណមមន្តអាគម គឺអាស្រ័យលើគ្រូជាអ្នកកំណត់។ ករណីគ្រូ មិនបាន ឬភ្លេចប្រាប់សិស្សអំពីត្រណមផ្សេងៗទេនោះ គឺចាត់ទុកថាសិស្សនោះ គ្មានត្រណមអ្វី ដែលនឹងខុសគ្រូទេ។

• ជាទូទៅ បុព្វបុរសខ្មែរ តែងរៀនរបៀន និងមានជំនឿលើមន្តអាគម ទាំងនេះ ស្ទើរតែ ១០០ ភាគរយ ជាពិសេស គឺអង្គព្រះមហាក្សត្រ និងមេទ័ពធំៗ តែម្តងដែលគោរពជំនឿបែបនេះជាងគេ។ យោងតាម ព្រះរាជពង្សាវតារវត្តទឹកវិល ឣ្នកដែលខ្លាំងពូកែខាងសិល្ប៍វេទមន្ត នៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានជាឣាទិ៍ តេជោ មាស, តេជោយ៉ត, ស្ដេចកន, ស្ដេចកែវព្រះភ្លើង, ព្រះរាមបាទី, ស្ដេចបាលីកងចក្រ, ស្ដេចសំរ៉ែ, ព្រះរាមទ្រាំង, បល្ល័ង្កពេជ្រ, បល្ល័ង្ករ័ត្ន, ភក្ដីសង្គ្រាមហុក ជាដើម៕ • រូបខាងក្រោមនេះគ្រាន់តែជារូបភាពខ្លះៗ របស់មន្តអាគមខ្មែរ នឹង វត្ថុស័ក្តសិទ្ធិ តែប៉ុណ្ណោះ ។

សូមជួយចែកចាយបន្ត ដើម្បីថែរក្សាមរតកអរូបីយ៍របស់ដូនតាយើង ៕

ដោយ មន្តអាគមខ្មែរ