
ខណៈពេលដែលពិភពលោកកំពុងបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានិងស្របពេលបច្ចុប្បន្នប្រទេសឥណ្ឌាកំពុងក្លាយជាចំណុចក្តៅបំផុតនៃវីរុសមួយនេះ វីរុសថ្មីមួយដែលបង្កដោយចៃឆ្កែបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន។
ការចម្លងរបស់វីរុសថ្មីនេះបានសម្លាប់មនុស្ស ៧នាក់នៅប្រទេសចិន និងឆ្លងដល់មនុស្សជាង ៦០នាក់ផ្សេងទៀតនៅខេត្តជាំងស៊ូ និងអានហ៊ុយរបស់ចិន។ វីរុសនេះកំពុងក្លាយជាការប្រកាសអាសន្នក្នុងចំណោមមន្រ្តីសុខាភិបាលនៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក។
ចៃឆ្កែត្រូវបានគេដឹងថាមានផ្ទុកវីរុសចំនួន ៨៣ប្រភេទ។ ជំងឺដែលបណ្តាលមកពីវីរុសចៃឆ្កែនេះត្រូវបានគេហៅថា ជំងឺគ្រុនធ្ងន់ធ្ងរ Thrombocytopenia Syndrome (SFTS) និងត្រូវបានកំណត់អត្តសញ្ញាណចូលជាថ្នាក់វីរុស Bunyavirus (ដែលចម្លងដោយសត្វល្អិត ទៅមនុស្ស និងសត្វពាហនៈ)។
យោងតាមរបាយការណ៍ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Global Times ដែលជាកាសែតមួយរបស់បក្សកុម្មុយនីស្តចិនបាននិយាយថា ជំងឺ SFTS គឺជា “ជំងឺឆ្លងថ្មីចេញពីប្រភពដើមធម្មជាតិ”។
នៅក្នុងរបាយការណ៍ដំបូងការស្លាប់ដែលបណ្តាលមកពីជំងឺ SFTS ត្រូវបានគេសន្មត់ថាជាជំងឺគ្រុនឈាម ដែលជាជំងឺមួយផ្សេងទៀតដែលឆ្លងតាមរយៈមូសខាំ។
យ៉ាងណាក្តី គណៈកម្មការសុខភាពក្នុងតំបន់នៃទីក្រុង Lu’an ក្រោយមកបានបញ្ជាក់ថា ការស្លាប់នេះបានកើតឡើងដោយសារតែជំងឺគ្រុនធ្ងន់ធ្ងរជាមួយនឹងរោគសញ្ញា Thrombocytopenia ដែលបណ្តាលមកចៃឆ្កែ ជាសញ្ញាណនៃវីរុស Bunyavirus។
ខណៈដែលវីរុសត្រូវឆ្លងទៅមនុស្សតាមរយៈចៃឆ្កែខាំ មន្ត្រីសុខាភិបាលនៅប្រទេសចិនក៏បានព្រមានពីការឆ្លងពីមនុស្សទៅមនុស្សផងដែរ៕ ប្រភព ៖ indiatoday