បន្ទាប់ពីការតតាំងគ្នាជាច្រើនថ្ងៃរវាយលោក តាន់ គឹមសួរ និង លោក សុខ លីម ឧកញ៉ាវ័យក្មេង ដែលជាអនុប្រធានបក្ស ខ្មែរក្រោក ជាមួយការសន្យាលុយបីម៉ឺនដុល្លារ តែត្រូវបានមហាជនមើលឃើញថា លោក សុខ លីម បានគេចវ៉េសមិនធ្វើតាមការសន្យានោះទេ គឺដូចជាសន្យាខ្យល់របស់មន្ត្រីមួយចំនួនដែរ។ ដោយមិនចង់អោយមានរឿងវែងឆ្ងាយ និង ដោយសារមានការសំណូមពរជាច្រើនពីមហាជន លោក តាន់ គឹមសួរ ដែលជាកូនសេដ្ឋី លាក់មុខយល់ព្រមបញ្ចប់វីវាទពាក្យសម្ដីជាមួយលោក សុខ លីម ដោយបន្សល់រហ័សនាមថ្មីជូនលោក អនុប្រធានថា ” អា៣ម៉ឺន” ។ ទោះជាយ៉ាងណាក្ដី លោក តាន់ គឹមសួរបានសរសេរក្នុងហ្វេសប៊ូលរបស់លោកថា និង ស្វាគមន៍ជានិច្ចប្រសិនបើលោកសុខ លីម ចង់លេងបន្ត តែមិនមែនយកកូនខ្មោចមកលេងនោះទេ។

លោក តាន់ គឹមសួរបានសរសេរក្នុងផេកហ្វេសប៊ូលរបស់លោកក្នុងសម្រង់អត្ថបទដូចខាងក្រោម៖

“វគ្គបញ្ចប់។ សូមទោសទុកមុនបងប្អូនទាំងអស់គ្នា លើកនេះគឺអសិលធម៌បន្តិចហើយ តែដោយបុគ្គលទេ។ ដោយមានការសំណូមពរជាច្រើនពីពុកម៉ែបងប្អូនឲ្យធ្វើការបញ្ចប់រឿងនេះត្រឹមហ្នឹង ខ្ញុំក៏ឯកភាពធ្វើតាមការសំណូមពរមួយនេះ ដោយហេតុខ្ញុំបានសង្កេតឃើញថាបុគ្គលសុខលីមនេះមិនព្រមចេញមុខរកដំណោះស្រាយដ៏ល្អណាមួយសម្រាប់រឿងនេះទេ តែបែរជាធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗដោយបញ្ជាកូនខ្មោចឲ្យមកវាយប្រហារខ្ញុំមិនចេះចប់មិនចេះហើយ ខ្ញុំក៏បានទុកពេលជាច្រើនថ្ងៃជូនបុគ្គលនេះដែរ ហើយថែមទាំងបានក្រើនរំលឹកជារៀងរាល់ថ្ងៃដែរ តែបុគ្គលនេះនៅតែមិនព្រមចេញមុខដោះស្រាយ។ លុយ៣ម៉ឺនដុល្លានេះមិនសំខាន់ទេសម្រាប់ខ្ញុំ តែកាច់បំបាក់ធ្មុងពួកអាមន្ត្រីពាលនិងក្អេងក្អាងគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវធ្វើ ដូចខ្ញុំបានបញ្ជាក់ពីខាងដើមអ៊ីចឹង ខ្ញុំមិនឲ្យសម្បថរបស់ខ្ញុំក្លាយជាសម្បថដែលឥតន័យទេ ដូចនេះលុយ៣ម៉ឺនដុល្លានេះខ្ញុំសូមធ្វើការអហោសិកម្មជូនបុគ្គលសុខលីមនេះទៅចុះ ហើយសូមដាក់ងារឲ្យបុគ្គលថា “មន្ត្រីដែលសន្យាខ្យល់”ឬហៅកាត់ថា “អា៣ម៉ឺន”។ បើលោកកើតទុក្ខមិនសុខចិត្តត្រង់ចំណុចណា លោកអាចជះលុយឲ្យខាងច្បាប់ជាអ្នកដោះស្រាយបាន ខ្ញុំមិនមានលុយទេ តែខ្ញុំអាចកំដរលោកបានណា “អា៣ម៉ឺន”។ ចាំមើលថាថ្ងៃក្រោយសម្តីរបស់លោកដែលជាអនុប្រធានបក្សខ្មែរក្រោកនិងជាអ្នកជំនួញដ៏មហាលោតផ្លោះនោះគួរជាទីជឿជាក់ទៀតឬយ៉ាងណា។ គ្រាន់តែរឿងប៉ុណ្ណឹងសោះដោះមិនចេញផង ចុះទម្រាំការងារប្រទេសជាតិទៀត?”

ជាការបញ្ចប់រឿងឬយ៉ាងណានោះយើងមិនទាន់ដឹងថាយ៉ាងណានោះទេ មានតែរងចាំមើលថាតើលោកឧកញ៉ា សុខ លីម អនុប្រធានបក្ស ខ្មែរក្រោកមានប្រតិកម្មទាំងអស់គ្នា៕