
ស្វាយរៀង ៖ បើតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយបានឲ្យដឹងថាកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ មានករណីគួរឱ្យសង្ស័យ និងគួរឲ្យប្រយ័ត្នមួយបានកើតឡើងនៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ដោយមានមនុស្សប្រុសស្រីមួយក្រុមជិះរថយន្ត ទំនើប ចូលក្នុងផ្ទះប្រជាពលរដ្ឋសុំលុយ ដោយនិយាយថាពួកគេអស់សាំង និងគ្មានលុយធ្វើសោហ៊ុយ និងបានប្រាប់ចំៗថាពួកគេជាជនជាតិអារ៉ាប់ បានធ្វើដំណើរមកពីក្រុងបាវិត ហើយបានជ្រុះបាត់កាបូបលុយ។
ក្នុងនោះពលរដ្ឋនៅទីនោះក៏បានប្រាប់ថា ពួកអារ៉ាប់ទាំងនេះបានប្រាប់ថាពួកគេមានមិត្តភ័ក្រនៅខេត្តកំពង់ចាម ភ្នំពេញ… ប៉ុន្តែគ្មានអ្វីទាក់ទងទៅ ទើបសុំខ្ចីទូរស័ព្ទ call សុំអាហារហូប និងសុំលុយខ្លះដើម្បីចាក់សាំងឡាន ដែលនេះអាចជាឱកាស ឬល្បិចរបស់ពួកគេដើម្បីដាក់ថ្នាំ ឬក៏ធ្វើអ្វីផ្សេងទៀត ដែលអាចនឹងបង្ករគ្រោះថ្នាក់ម្ចាស់ផ្ទះក៏ថាបាន។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានទាក់ទងហៅបងប្អូន និងរាយការណ៍ ទៅខាងសមត្ថកិច្ច ទើបពួកគេក៏បានបើកឡានចេញទៅវិញយ៉ាងលឿន។
The Cheesecake Factory Guest Satisfaction Survey