
ប្រហែល ៩០%នៃអំបិលសម្ល ដែលមានលក់ក្នុងទីផ្សារមានផ្ទុកសារធាតុប្លាស្ទិក ដែលហៅថាមីក្រូប្លាស្ទិក (Microplastic) ហើយវាក៏អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពផងដែរ។ នេះបើតាមការសិក្សារបស់អង្គការ Greenpeace ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន The Star កាលពីថ្ងៃទី ២១ ខែតុលា។
របាយការណ៍សិក្សាខាងកើនេះបានបង្ហាញ អំបិលសម្លដែលមានលក់ក្នុងទីផ្សារនៅទ្វីបអាស៊ី មានផ្ទុកបរិមាណមីក្រូប្លាស្ទិកច្រើន ជាងអំបិលនៅបណ្តាទ្វីបដទៃទៀត។
សារធាតុមីក្រូប្លាស្ទិកនេះដែរ គឺជាបំណែកប្លាស្ទិកល្អិតៗ ពិបាកនឹងមើលដោយភ្នែកទទេ ដែលមានវត្តមានក្នុងប្រភពទឹកនានាលើពិភពលោក ហើយវាកើតឡើងក៏ដោយសារការបំពុលបរិស្ថាន រួមជាមួយការចោលកាកសំណល់រឹងទៅក្នុងប្រភពទឹកទាំងនោះផង។
ទិន្នន័យខាងលើដែលរកឃើញថា អំបិលនៅអាស៊ីសម្បូរសារធាតុប្លាស្ទិកនេះ គឺផ្អែលើការពិសោធន៍របស់អ្នកជំនាញលើផលិតផលអំបិលចំនួន ៣៩ ប្រភេទដែលនាំមកពី២១ប្រទេស ដែលនៅក្នុងនោះមានប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងថៃជាដើមផង។
អំបិលមកពីឥណ្ឌូណេស៊ី ត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុមីក្រូប្លាស្ទិកច្រើនជាគេ ក្នុងចំណោមអំបិលផ្សេងទៀត ដែលនាំមកប្រទេសផ្សេងទៀតក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ អំបិលដែលមានផ្ទុកសារធាតុមីក្រូប្លាស្ទិក បង្កឲ្យមានផលប៉ះពាល់ចំពោះប្រព័ន្ធរំលាយអាហារផងដែរ។ ក្រៅពីប្រភេទអំបិលនេះ គេក៏បានរកឃើញសារធាតុនេះនៅក្នុងអាហារសមុទ្រ ទឹកប្រើប្រាស់ និងសត្វមានជីវិតដទៃទៀតជាច្រើនដែរ។
ការស្ទាបស្ទង់មតិចិត្តអ្នកទស្សនារបស់អ្នកកាប់ឈើ
តាមពិតទៅ វាជារឿងមួយដែលលំបាក ក្នុងការទប់ស្កាត់និងដោះស្រាយណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Incheon លោក Kim Seung Kyu បានប្រាប់ពន្យល់ថា គេអាចកាត់បន្ថយបញ្ហាសារធាតុប្លាស្ទិកទាំងនេះបាន ដោយការបន្ថយការចោលសំរាម និងការគ្រប់គ្រងសំរាមឲ្យបានល្អ មិនឲ្យមានវត្តមានក្នុងបរិស្ថានធម្មជាតិច្រើនពេកនោះ៕