អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន បាន​កំពុង​ជ្រួល​ច្រឺ​ម​ចង់​ចូល​ចាន​ជ្រក់​តែម្តង បន្ទាប់ពី​បានឃើញ​បណ្តា​រូបភាព​ចែករំលែក​របស់​នារី​ជាជាង​កាត់​ម្នាក់ ដែលមាន​រូប​សម្រស់​មិន​ចាញ់​តារា និង​ថែមទាំង​លេងខ្លួន​សិច​ស៊ី​ដ៏​គួរ​ឲ្យ​ទាក់ទាញ​យ៉ាងនេះ ។​

​ថ្មីៗ​នេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជាងកាត់សក់​ដ៏​ស្រស់ស្អាត​សិច​ស៊ី រស់នៅ Rayong ប្រទេស​ថៃ ឈ្មោះថា Nitchamon បាន​បង្ហោះ​រូបភាព​របស់​នាង​ជាច្រើន ខណៈ​កំពុងផ្តល់​សេវា​កាត់សក់​ឲ្យ​ទាំង​ក្មេងៗ និង​មនុស្ស​ធំៗ និង​រៀបរាប់​ឲ្យ​ដឹងថា នាង​បាន​បើកហាង​កាត់សក់​តូច​មួយ ដែល​គិត​មកទល់ពេលនេះ​មាន​អស់​រយៈពេល​ពីរ​បី​ឆ្នាំ​មកហើយ ។ ក្នុង​ផុស​របស់​នាង​បាន​បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង ហាង​កាត់សក់​របស់​នាង​ទទួលបាន​អតិថិជន​ទាំង​ក្មេង និង​ចាស់ មក​កាត់​យ៉ាងច្រើន​តែម្តង ដោយ​ពុំ​ដឹងថា​ពួក​មកពី​ខាង​ណាខ្លះ​នោះទេ ។​

​ប៉ុន្តែ ដោយសារ​ឥឡូវនេះ មាន​អតិថិជន​មក​កាត់​ឡើង​ភ្លូកទឹកភ្លូកដី ជាពិសេស​ប្រុសៗ​តែម្តង ដែលមាន​ទាំង​អ្នក​មក​ដើម្បី​តែ​មើល​ភាព​សិច​ស៊ី​របស់​នាង និង​ទាំង​អ្នក​មក​រង់ចាំ​កាត់សក់​ពិតប្រាកដ​នេះ ហេតុនេះ នាង​បាន​ក៏បាន​បញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​៖ «​នាង​ខ្ញុំ​សូម​សហការ​ជាមួយ​បងៗ​ទាំងអស់​ដែល​មក​ពុំ​កាត់ មេត្តា​កុំ​អង្គុយ​នៅក្នុង​ហាង​អី​ណា៎ ព្រោះ​មានតែ​កៅអី​តូចៗ​តិចតួច​ប៉ុណ្ណោះ សម្រាប់​ឲ្យ​ភ្ញៀវ​ពិតប្រាកដ​អង្គុយ​ប៉ុណ្ណោះ សូម​អ​ធ្រា​ស្រ័យ​ផង​!!» ។​

​សូមបញ្ជាក់ថា ហាង​កាត់សក់​របស់​ជាង​ស្រី​ដ៏​ស្រស់ស្អាត​នេះ​មាន​ឈ្មោះថា Barber & Salon មាន​ទីតាំង​ស្ថិតនៅ Soi 1 ជាប់ Somsilpa Funiture ស្ថិតក្នុង​ទីក្រុង Rayong ប្រទេស​ថៃ ៕
​ប្រសិន​មាន​ប្រិយមិត្ត​ណា បាន​ទៅលេង​ស្រុកថៃ សូមកុំ​ភ្លេច​ឈៀង​ចូលទៅ​កាត់សក់​កន្លែង​នាង​ផង​ណា៎​!!​