
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញតម្លៃផ្ទេរកម្មសិទ្ធិរថយន្ត ទាំងក្នុង និងឆ្លងរាជធានី-ខេត្ត ស្របពេលដែលក្រសួងសាធារណការនិងដឹកជញ្ជូនធ្វើការបញ្ជាក់ និងក្រើនរំឮកជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។
ក្រសួងបានបង្ហាញតម្លៃដូចខាងក្រោមនេ៖ សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល -ក្នុងរាជធានី-ខេត្ត (៤៨.០០០៛) -ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)
សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល -ក្នុងរាជធានី-ខេត្ត (៦៧.០០០៛) -ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)
ការផ្ទេរកម្មសិទ្ធិអាចធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅផ្លូវជាសុផារ៉ា ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទៅតាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ
– បញ្ជាក់តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន