តាម​ក្រសួង​យុ​តិ្ត​ធម៌​ជប៉ុន នៅ​ឆ្នាំ​២០១៧ ប្រទេស​នេះ​ទទួលយក​មនុស្ស​តែ​២០​នាក់ ក្នុងចំណោម​មនុស្ស​ប្រមាណ ២០.០០០​នាក់ ដែល​ដាក់​ពាក្យសុំ​ជ្រកកោន​ហើយ​អនុញ្ញាតឱ្យ​មនុស្ស​៤៥​នាក់​រស់​នៅលើ​មូលដ្ឋាន​មនុស្សធម៌​។ គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងតែង បានធ្វើឱ្យ​ជប៉ុន​ក្លាយជា​សង្គម​មួយ​មាន​ពលរដ្ឋ​ចំណាស់​បំផុត​ពិភពលោក​។ ជនជាតិ​បរទេស​ប្រមាណ​តែ ១,៧​ភាគរយ ប្រៀប​នឹង​ចំនួន​ប្រជាជន​ជប៉ុន ក្នុងពេលដែល​នៅ​កូរ៉េខាងត្បូង​គឺ ៣,៤​ភាគរយ ហើយ​នៅ​អាល្លឺម៉ង់​ប្រមាណ ១២​ភាគរយ​។​

​ក្រៅពី​រឿង​ទទួលយក​ជនអន្តោប្រវេសន៍ ផែនការ​ថ្មី​របស់​នាយករដ្ឋមន្ត្រី Shinzo Abe អំពី​ការនាំ​ចូល​ពលករ​ពី​ប្រទេសក្រៅ​អាចមាន​ចំនួន​ដល់​ទៅ ៥​សែន​នាក់ ។​តាម​ការប៉ាន់ស្មាន ពលករ​បរទេស​នឹង​ធ្វើ ឱ្យ​កើនឡើង​៤០​ភាគរយ ឬ​ប្រមាណ​៥២០.០០០​នាក់ ដែល​ប្រៀប​នឹង​បច្ចុប្បន្ន​មានតែ​១​លាន​៣​សែន​នាក់​ប៉ុណ្ណោះ​។​ជាការ​លើកទឹកចិត្ត​ដល់​ពលករ​បរទេស​នោះ កម្មករ​ដែលមាន​មុខ​ជំនាញ​ឯកទេស​អាច​នាំយក​គ្រួសារ​មក​នៅ​រយៈពេល​វែង ក្នុងពេលដែល​ពលករ​សាមញ្ញ ឬ​សមត្ថភាព​ជំនាញ​ទាប អាចមក​បានតែ​ម្នាក់ឯង​ហើយ​រស់នៅ​ជប៉ុន​មិន​លើសពី​៥​ឆ្នាំ​។​

​អ្នកគាំទ្រ​គោលនយោបាយ​ថ្មី​នេះ​លើកឡើងថា ជប៉ុន​មិនអាច​រារែក​ចិត្ត​ក្នុងការ​ទទួលយក​ពល​ករ​បរទេស​នោះឡើយ​ព្រោះតែ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​កំពុង​ថមថយ​ចុះ ធ្វើឱ្យ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ខឿនសេដ្ឋកិច្ច​ជាតិ​។​តាម​ការអង្កេត​របស់​ការិយាល័យ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជប៉ុន​ប្រកាស​កាលពី​ខែមិថុនា​ឱ្យដឹងថា មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​២​ភាគ​៣​ដែល​ខ្វះ​ពលកម្ម ហើយ​ក្រុមហ៊ុន​ជប៉ុន​ដែល​ខ្វះ​ពលកម្ម​បាន​កើនឡើង​៤០​ភាគរយ​គិត​មកទល់​ឆ្នាំ​ហិរញ្ញវត្ថុ 2017-2018 ។​

ការស្ទាបស្ទង់របស់ Costco Canada

​កម្ពុជា​គួរ​ចាប់យក​ឱកាស​នេះ ដើម្បី​បណ្តុះបណ្ដាល​ជំនាញ​និង​ភាសា ក៏ដូចជា​ត្រៀមខ្លួន​រៀបចំ​លក្ខខណ្ឌ​សម្រាប់​នាំចេញ​ពលករ ចៀសវាង​ការនាំចេញ​ពលករ​គ្មាន​ជំនាញ​នាំឱ្យ​ចំណូល​ពួកគេ​ស្ថិតក្នុង​កម្រិត​ទាប​៕

ប្រភព៖ CEN