ហ្វេសប៊ូក៖ នៅប៉ុន្មានម៉ោងមុន នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក តាន់ គឹមសួរបានស៊ែរព័ត៌មានពីគេហៈទំព័រមួយដែលមានឈ្មោះថា Thmeynews ដែលបានសរសេចំណងជើងធំៗថា “ជួយស៊ែរលើកទឹកចិត្តគាត់ផង! បង តាន់ គីមសួរ មិនខ្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន ហ៊ានឡើងដល់សំបុកដែលគេកាប់ព្រៃឈើនៅលើភ្នំឱរ៉ាល់” ដែលបាននិយាយអំពីសកម្មភាព លោក តាន់ គឹមសួរចូលក្នុងព្រៃធំមួយ និង ថតរូបដើមឈើធំៗត្រូវឈ្មួញកាប់បំផ្លាញ់ ហើយ លោក តាន់ គឹមសួរ ដែលមិនមែនជាអ្នកនយោបាយ ឬជាក្រុមអង្គការ អ្វីទាល់តែសោះ តែក្លាហានហ៊ានចេញមុខមកការពារព្រៃឈើ ដែលវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ព្រោះ ឈ្មួញកាប់ឈើគឺសុទ្ធតែជាអ្នកធំ អ្នកមានអំណាច។ លោក តាន់ គឹមសួរហាក់មិនក្លាចនឹង អ្នកមានអំណាចទាំងនោះទេ ដោយលោកបានស៊ែរ ហើយ សរសេរ ក្នុង ហ្វេសប៊ូកផេកផ្ទាល់ខ្លួនរបស់លោកថា ” ចង់ល្បីណាស់អាចង់ល្បី យកមុខណាស់អាយកមុខ ឥឡូវមកអីណាសុខចិត្តងាប់ដើម្បីបានល្បី អញជ្រិញហែងណាស់ហា។ នេះគឺអ្វីដែលខ្ញុំតែងតែជួប😂😂😂”  ដែលបានធ្វើអោយមានអ្នកចូលទៅខំមិន(comment)ជាយោបល់ផ្សេងគ្នាហើយភាគច្រើនគឺកោតសរសើរគំនិតគាំទ្ររបស់លោក។

អ្វីបានធ្វើអោយការចាប់អារម្មណ៍កាន់តែខ្លាំង គឺនៅក្នុងខំមិន(comment) របស់ គណនេយ្យហ្វេសប៊ូកដែលមានឈ្មោះថា ” Hak Pry Sochivan” ដែលមានគំនិតជ្រៅនិងមានការវិភាគវែងឆ្ងាយដែលមើលទៅជាអ្នកមានចំណេះចេះដឹងជ្រៅជ្រះដោយលោកមានគំនិតផ្សេងពីមហាជន។ ក្នុងគំនិតក្នុងការខំមិនរបស់លោកគឺក្នុងអត្ថន័យថា  ការកាប់បំផ្លាញ់ព្រៃឈើមិនអត់ប្រយោជន៍នោះទេ គឺបានជួយផ្ដល់ការងារជាច្រើនដល់ប្រជាជន ដូច កាប់ឈើចោលយកលុយចូលរដ្ឋ ហើយយកដីធ្វើចំការ ដាំកៅស៊ូ ដាំ ស្វាយចន្ទីរ…ជាដើម៕ ក្នុងខំមិនមានការប្រឆាំងគ្នាជាច្រើនជាមួយបុគ្គលរូបនេះ តែគាត់នៅតែនិយាយយកគំនិតគោលការណ៍របស់គាត់។

ចំណុចមួយដល់គួរអោយចាប់អារម្មណ៍បំផុតគឺនៅត្រង់សំនួរមួយលោកសួរទៅ លោក តាន់ គឹមសួរថា” បើលោក កាន់ខេត្ត1ដែលពោរពេញដោយព្រៃ
ហើយ ប្រជាជនអត់ការធ្វើ
តើលោកនឹង លក់ដីអោយឈ្មួញ កាប់ព្រៃ ហើយធ្វើចំការ បង្កើតការងារដល់អ្នកស្រុក ឬទុកព្រៃដើម្បីបរិស្ថាន?”

តបនឹងសំនួរមួយនេះលោក តាន់ គឹមសួរបានសរសេរថា ” សម្តីមាស តើនេះគឺជាវិធីតែមួយគត់ឬយ៉ាងណាលោក? សូមលោកចុះចេញពីតំណែងសិនទៅ ចាំមើលខ្ញុំធ្វើយ៉ាងម៉េច។”

វាជាការពិតណាស់ ការកាប់ឈើគឺត្រូវបានជំនួសមកវីញដោយព្រៃកៅស៊ូ ព្រៃចំការចន្ទីជាដើមតែថវិការនៃការកាប់ឈើទាំងនោះ មិនបានចូលជាថវិការរដ្ឋនោះទេ គឺមានតែចូលហោប៉ៅលោកឧកញ៉ា និង ឈ្មួញអ្នកមានអំណាចតែប៉ុណ្ណោះ  ម្យ៉ាងវិញទៀតសម្ដេចមិនដែលយកការកាប់បំផ្លាញ់ព្រៃឈើដើម្បីបង្កើតការងារអោយប្រជាពលរដ្ឋនោះទេ គឺមានតែខំប្រឹងប្រែងទប់ស្កាត់កុំអោយមានការកាប់បំផ្លាញ់ព្រៃឈើទៅវិញ គ្មានទេការកាប់ព្រៃយកការងារជូនជាតិ។ អត្តបទដោយ កម្ពុជាប៉ុស្តិ៍

ការស្ទាបស្ទង់មតិពេញចិត្តរបស់អ្នកលក់ដុំរបស់ Costco

ដើម្បីអោយកាន់តែច្បាស់នូវពាក្យសម្ដីរបស់លោក Hak Pry Sochivan និង ខំមិនតតាំង យ៉ាងណាសូមអានខំមិនខាងក្រោម៖

ជុំវិញបញ្ហារខាងលើតើអ្នកយល់យ៉ាងណាដែរ? សូមខំមិនជាយោបល់ខាងក្រោម