
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពយករណារអារទឹកកកកាប់ទៅលើស្ត្រីម្នាក់បណ្តាលឲ្យរបួស ដោយសារខឹងនឹងផ្ទះដែលជនរងគ្រោះមកលេងច្រៀងខារ៉ាអូខេរំខាន ។
ករណីហិង្សាខាងលើកើតឡ់ងនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដៃដល់ឈ្មោះ សេង មិនា ហៅ ជូ មិនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរទីលំនៅផ្ទះលេខ១៤៤ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ជនសង្ស័យមិនព្រមនោមឲ្យសមត្ថកិច្ចយើងធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនទេ) ។
ជនរងគ្រោះឈ្មោះ ប៉ឹង សុវណ្ណា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ម្ជូរ ។
វត្ថុតាងចាប់យក ៖ រណាអាទឹកកក ចំនួន០១ដើមប្រវែង០៧តឹក (ជារបស់ជនសង្ស័យឈ្មោះ សេង មិនា ហៅ ជូ មិនា) ។
ជនរងត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមនីតិវិធីតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ប្រភព៖ នគរបាលជាតិ