
គ្មានអ្វីដែលរំខានជាងសត្វល្អិតក្នុងបន្ទប់នោះឡើយ។ ពួកវាខាំយើង រំខានដំណេករបស់យើង និងមិនឱ្យយើងបានសុខទេ។
ថ្ងៃនេះលែងពិបាកទៀតហើយ មូសនិងសត្វល្អិតលែងរវល់មកខាំអ្នកទៀតហើយ។ ខាងក្រោមនេះជាល្បិច មិនឱ្យមូសមកខាំយើងបានឡើយ៖
* អ្វីដែលអ្នកត្រូវការគឺ៖ ចេក ១ ផ្លែ, ទឹក, ស្ករ, ដបជ័រ និងកន្ត្រៃ
* របៀបធ្វើ ៖ យកកន្ត្រៃកាត់ដបជាពីរ បន្ទាប់មកយកស្ករ កាត់ចេកពាក់កណ្ដាល និងកិនវាដាក់ចូលក្នុងដប បន្ទាប់មកទៀតដាក់ទឹកចូល។ ហើយអ្នកដាក់កន្លែងណាដែលអ្នកចង់ដាក់ជាការស្រេច ហើយរង់ចាំមើលសត្វល្អិតរួមទាំងមូសនាំគ្នាចូលក្នុងដប់គ្មានសល់៕