
នេះជាគ្រាដ៏រន្ធត់ ដែលបង្ហាញអវៈយវៈរបស់ស្ដ្រីម្នាក់ត្រូវបានទាញចេញពីពោះក្រពើ បន្ទាប់ពីវាស៊ីនាង។
សត្វក្រពើដ៏ធំនោះបានស៊ីស្ដ្រីវ័យ ៤៥ឆ្នាំឈ្មោះ Fatimah ខណៈដែលនាងកំពុងស្ទូចត្រីក្នុងទន្លេមួយក្នុងខេត្ត North Kalimantan ប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។
មិត្តដ៏ភ្ញាក់ផ្អើលរបស់នាងបានឮសំឡេងស្រែករបស់ Fatimah និងបានឈរមើលទាំងក្ដីរន្ធត់ ខណៈដែលសត្វកាចសាហាវនោះត្របាក់នាងនៅក្នុងទឹក និងអូសនាងទៅក្នុងទឹកបាត់ទៅ។
ក្រពើប្រវែងប្រហែលជាង ៥ម៉ែត្រត្រូវគេចាប់បាននៅថ្ងៃបន្ទាប់ បន្ទាប់ពីអ្នកភូមិដ៏ក្ដៅក្រហាយតាមប្រមាញ់វាទាល់តែបាន។
វីដេអូដ៏រន្ធត់នោះបង្ហាញអ្នកស្រុកកំពុងវះពោះក្រពើ និងទាញយកដៃម្ខាងនិងផ្នែកខ្លះទៀតនៃសាកសពសេសសល់របស់ស្រ្ដីនោះចេញមកក្រៅ៕
សូមទស្សនាវីដេអូខាងក្រោម៖