នេះបើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Monykeo Horn បានបង្ហោះនៅសារមួយដើម្បីអោយអ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់។ ដោយសារ ហេតុការណ៍មួយនេះបានកើតឡើងកាលពីល្ងាចម៉េញតែម្តង។ ក្នុងនោះគណនីខាងលើបានសរសេរថា៖

“សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នប្រហែលជាម៉ោង4រសៀល មានមនុស្សម្នាក់បានជិះម៉ូតូតាមនារីម្នាក់(ត្រូវជាភ្ញៀវរបស់ហាងកាហ្វេ Amazon western TK) មិនដឹងថាគាត់ចង់មានបំណងអ្វីទេ គាត់ជិះតាមនារីតាំងពីរង្វង់មូលអង់តែនទួលគោក រហូតមកដល់ Amazon westernTk នារីដែលត្រូវគាត់ដេញជិះម៉ូតូតែម្នាក់ឯងទេ ក៏មានបុរសម្នាក់ អាយុត្រឹមខ្ទង់ម្ភៃ មិនបាន ពាក់មួកសុវត្ថិភាពទេ ជិះម៉ូតូអាសង់ការេពណ៌ក្រហម ថ្ងាសមានស្នាមដូចគេកាប់ គាត់បានជិះមកជិតនារីនោះ ហើយនិយាយថា ហែងជិះម៉ូតូអត់ចេះមើលគេមើលឯងទេអី ជិះខុសគេ ជិះប៉ះបងឲ្យដួលហើយ ហែងនៅអត់ដឹងទៀត ឲ្យគាត់ឈប់ម៉ូតូចូលគៀននិយាយគ្នាសិន នារីដែលត្រូវជាភ្ញៀវហាងរបស់ខ្ញុំក៏មិនព្រម ហើយនិយាយប្រាប់ថាខ្ញុំរវល់ មានការប្រញាប់ណាស់ ហើយក៏ជិះទៅមុខទៀតរហូតដល់ហាងកាហ្វេAmazon western TK គាត់នុះក៏តាមនារីនុះ ដល់មានការទាស់ទែងដល់ shopplaywinថ្នាក់ទារលុយសង១០ដុល្លារទាំងដែលគាត់អត់បានបុកត្រូវម៉ូតូវាសោះ ហើយនៅចង់ចង់ហៅប៉ូលីសមកចរចារទៀត យីអានេះខ្លាំងផង។ លុះដល់ពេលខ្ញុំចេញទៅមើលថាមានរឿងអីកើតឡើង ក៏ឃើញភិនភាគបុរសនុះដូចដែរភិនភាគគេផ្អើលបុរសនឹងពេញ Facebook ឃើញថាបុរសនឹងមើលទៅអត់ខុសប្លែកដូចដែលគេបានផុសក្នុង Facebook ខាងបុគ្គលិកយើងខ្ញុំក៏ជួយនិយាយ និយាយយូរទៅឡប់ឡែរអស់ ក៏ហៅសន្តិសុខដេញផះក្រញុាំ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នាទៅ ល្បិចនេះឡូយដល់ហើយ ទៅណាមកណាកុំជិះតែម្នាក់ឯងអី ជាពិសេសផ្លូវស្ងាត់ កុំថាឡើយពេលយប់ វា ហ៊ានធ្វើសកម្មភាពទាំងថ្ងៃចែសតែម្តង។សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាណា”៕