រាជធានី ភ្នំពេញ៖ កាលពីវេលាម៉ោង០៦ និង១០នាទីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ មានករណីឆក់ខ្សែភ្លើង បណ្តាលឲ្យនារីម្នាក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍បានកើតឡើងនៅត្រង់ចំណុចផ្លូវលំ ចូលក្នុងភូមិទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅនិងធ្វើការនៅម្តុំចំការរដូង។ បើតាមប្រភពព័ត៌មានពីម្តាយក្មេកនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ កូនប្រសាររបស់គាត់ បានខលប្រាប់ថា ពេលចេញពីធ្វើការនិងមកលេងគាត់នៅភូមិទួលពង្រ ហើយភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងរលឹមរហូត ធ្វើអោយទឹកលិចផ្លូវអស់ ។ Myopinion

លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានគេភ្ញាក់ផ្អើលថាមាន មនុស្សស្រីឆក់ខ្សែរភ្លើងស្លាប់នៅ ក្បែរបង្គោលភ្លើង ដែលជិតនិងកន្លែងគាត់ស្នាក់ ភ្លាមនោះគាត់ក៏ស្ទុះទៅមើល ក្រែងកូនប្រសារ ដែលថាមក លុះគាត់ចេញមកមើលគេចោមរោម ពិតជាកូនប្រសារគាត់ពិតមែន។ បច្ចុប្បន្នសពកំពុងរងចាំសមត្ថកិច្ចជំនាញចុះមកកោសល្យវិច័យ រួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IHOP Voice of the Guest Survey