
ស្ត្រីម្នាក់ ដែលតែងតែផឹកទឹកនោមខ្លួនឯង និង យកទៅដុសមុខអស់រយៈពេលជាង ១០ ឆ្នាំ បានអះអាងថា វាជួយឲ្យស្បែករបស់នាងភ្លឺថ្លា និង មានសុខភាពល្អ ។
Ruby Karyo មានវ័យ ៣០ ឆ្នាំ ដែលមកពីតំបន់ Glen Burnie នៃរដ្ឋ Maryland តែងតែផឹកទឹកនោមរបស់នាង ថែមទាំងយកមកដុះមុខរៀងរាល់ព្រឹក តាំងពីនាងមានវ័យ ២០ ឆ្នាំមកម៉្លេះ ។ ស្ត្រីរូបនេះ ក៏បានលួងលោមមិត្តប្រុសរបស់នាង ឲ្យសាកផឹកទឹកនោមរបស់គាត់ ដើម្បីបញ្ចៀសការជ្រុះសក់ផងដែរ ។
Ruby បាននិយាយថា «ឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា បើសិនជាចង់ស្អាត ប្រើទឹកនោមលើមុខ និងដងខ្លួនខ្ញុំទៅ ។ ស្ត្រីរូបនេះ ក៏បានអះអាងទៀតថា ការផឹកទឹកនោម និងយកមកដុះមុខនេះ គឺល្អបំផុតក្នុងការជួយបំបាត់ស្លាកស្នាម និងមុន រួមនឹងជួយកាត់បន្ថយកម្រិតស្ករក្នុងឈាម ជាតិកូឡេសស្តូរ៉ូល និងជំងឺទឹកនោមផ្អែមផងដែរ ។
Ruby ក៏បានបញ្ជាក់ពីលទ្ធផលនៃការផឹកទឹកនោមនេះដែរថា នាងបានចាប់ផ្ដើមទាក់ទងគ្នាជាមួយមិត្តប្រុស Brian Offenburger ក្នុងខែមករា ឆ្នាំ២០១៩នេះ នៅពេលនោះ ក្បាលរបស់លោកចាប់ផ្ដើមទំពែកទៅហើយ ។ ប៉ុន្តែក្រោយពីលោក ផឹកទឹកនោមខ្លួនឯងអស់ពេលត្រឹមតែ ២ ខែ សក់របស់លោកក៏ចាប់ផ្ដើមដុះឡើងមកវិញ ៕ ប្រជាប្រិយ