បរទេស: The Telegraphចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៨ខែតុលាម្សិលមិញបានសរសេរថាប្រទេស ចិន កំពុងរៀបចំផែនការ និងចាប់ផ្តើមបង្កើតជាព្រះច័ន្ទក្ងក្លាយមួយចូលទៅក្នុងលំហអាកាសដែលខ្លួនសង្ឃឹមថានឹងវានឹងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំភ្លឺដល់ទីក្រុងធំបំផុតមួយរបស់ប្រទេស។

ក្រុមមន្ត្រីនៅក្រុង Chengdu ដែលមានប្រជាជន១៤លាននាក់ស្ថិតនៅ ខេត្តស៊ីឈួនភាគនិរតីនៃប្រទេសចិនបានប្រកាសក្នុងការបញ្ជូនផ្កាយរណបនៅក្នុងគន្លងគោចរនៅឆ្នាំ២០២០ហើយ វានឹងអាចចាប់យកពន្លឺព្រះអាទិត្យនិងបង្វែរពន្លឺទាំងនោះ ទៅតាមដងផ្លូវរបស់ទីក្រុងនៅពេលយប់ដោយជឿជាក់ថាវានឹងភ្លឺគ្រប់គ្រាន់ដើម្បីជំនួសភ្លើងតាមផ្លូវដែលកំពុងប្រើបច្ចុប្បន្ន។  pallmallusa

យោងតាមលោក Wu Chunfeng ប្រធានវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធមីក្រូអេឡិចត្រូនិចវិទ្យាសាស្រ្តនិងអវកាសរបស់ទីក្រុងបានឱ្យដឹងថា ផ្កាយរណបមួយប្រភេទរបស់ខ្លួននឹងប្រើប្រាស់ចំណាំងផ្លាត ដែលឆ្លុះបញ្ចាំងពីព្រះអាទិត្យហើយបង្វែរវាទៅបំភ្លឺតំបន់មួយនៅលើផែនដីដែលអះអាងថាវានឹងអាចមានទំហំទៅដល់បំភ្លឺរហូតទៅដល់៥០ម៉ាយការ៉េ។

JoAnn Customer Feedback Survey

តាមពិតវាមិនមែនជារឿងថ្មីឡើយ ដោយក្នុងនោះការបាញ់បង្ហោះនេះធ្លាប់ធ្វើឡើងម្តងដែរកាលពីឆ្នាំ១៩៩៩ នៅពេលដែលក្រុមអ្នកស្រាវជ្រាវជនជាតិរុស្ស៊ីគ្រោងនឹងប្រើកញ្ចក់នៅលើគន្លងគោចរដើម្បីយកបង្វែរពន្លឺព្រះអាទិត្យមកបំភ្លឺទីក្រុងនានានៅស៊ីបេរី ដោយសង្ឃឹមថាវានឹងជាជម្រើសថោកជាងការចំណាយលើអគ្គិសនី៕