​ភ្នំពេញៈ បុរស​ជា​ម្ចាស់​រថយន្ត​មួយគ្រឿង ម៉ាក COOPER MINI ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AA 9558 ដែល​បាន​បាត់​រយះពេល​៣​ឆ្នាំ​មកហើយ​នោះទើបតែ​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ហុងស៊ុយ​ល្អ​បានមក​ប្រទះឃើញ​រថយន្ត​របស់គាត់​វិញ នៅក្នុង​យានដ្ឋាន​មួយកន្លែង ស្ថិតនៅ​ផ្លូវ​លេខ ២១១ កែង​នឹង​ផ្លូវ​លេខ ៣៣៦ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។a car lost

ម្ចាស់​រថយន្ត​ខាងលើ​បាន​តេ​ទៅកាន់​អាវុធហត្ថ​ក្រុង​កន្លែង ដែល​រូបគាត់​បានដាក់​ពាក្យបណ្តឹង និង​តម្កល់​ឯកសារ​នៅ​ទីនោះ សុំ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅដល់​គោលដៅ​យានដ្ឋាន​ខាងលើ​។ ម្ចាស់​រថយន្ត​ថ្មី មិន​ចង់​អនុញ្ញាត​ឲ្យ​កម្លាំង​អាវុធហត្ថ​ដកហូត​ទេ ដោយ​រូបគាត់​អះអាងថា គាត់​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​តែ​ទោះជា​យ៉ាងណា កម្លាំង​អាវុធហត្ថ​ក្រុង​នៅតែ​បង្អែក​លើ​ពាក្យបណ្តឹង​ជនរងគ្រោះ ដែលជា​ម្ចាស់​រថយន្ត ដែល​បានដាក់​ពាក្យបណ្តឹង​រយះ​ពេល​៣​ឆ្នាំ បង្ខំ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិ​វិធិ សិន​។ស្រុកអំពេញចោរចឹង!៕