ភ្នំពេញ ៖ រថយន្ដកូរ៉េប្រភេទ ២តោនកន្លះដឹកលើសទម្ងន់ បើកឡើងលើស្ពាន អាកាសក្បាល ថ្នល់មិនរួចរអិលថយក្រោយ បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៥កង់ កាលពីវេលាម៉ោង ១១ និង១៥នាទីយប់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុង ភូមិព្រែកតានូទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា រថយន្ដកូរ៉េប្រភេទ២តោនកន្លះ ពណ៌ ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A.0882 ដឹកលើសទំម្ងន់បានធ្វើដំណើរ ទិសដៅពីត្បូងទៅ ជើង ពេលទៅដល់ចំណុចកើតហេតុបានឡើង លើស្ពានអាកាសបានពាក់កណ្ដាល ស្ពានក៏ឡើង មិនរួចរអិលថយក្រោយមកវិញ ហើយជាន់ហ្វ្រាំងមិនជាប់ បណ្ដាលឲ្យបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់៥កង់ បណ្ដាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងក្រោយយ៉ាង ដំណំនិង ដាច់កង់សារគួរអស់១ចំណែកឯតៃកុង រថយន្ដវិញបានគេចខ្លួនបាត់ សម្រាល់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កអោយមានអ្នកររបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញធ្វើការវាស់វែង យករថយន្ដបង្ករទៅរក្សា ទុកខាង ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្ដដោះ ស្រាយនៅពេលក្រោយ៕