​ភ្នំពេញ ៖ រថយន្តដឹកសាំង១គ្រឿង បានឆ្លងក្បាលអាគុយ និងស្រក់សាំងពីលើ បណ្តាល ឲ្យភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅល្ងាចម៉ោង ៥ និង៣០នាទីថ្ងៃទី ១៨ខែតុលាឆ្នាំ ២០១៨ ស្ថិតនៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា គេបានឃើញរថយន្តខាងលើ បើកបរជាធម្មតា បន្តិចក្រោយមកក៏ឃើញ អណ្តាតភ្លើងឆេះ ហុយផ្សែងឡើងខ្មៅ​យ៉ាងសន្ធោរ សន្ធៅ។ ​​រថយន្តដែលត្រូវភ្លើងឆេះម៉ាកកូរ៉េមានស្លាកលេខ កណ្តាល 2A -01​92 ត្រូវបានភ្លើង​ឆាបឆេះខូចខាតទាំងស្រុង ។

ចំណែកអ្នកបើករថយន្តមានឈ្មោះឃុន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់ បច្ចុប្បន្ន កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ៕