គេរាយការណ៍ថា ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកញឹប ស៊្រន ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើស​នេសាទ ដែលកំពុងកើតឡើងព្រោងព្រាតនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ ជាក់ស្តែង ក្រុមមន្ត្រី​ជលផលថ្នាក់ក្រោម បាននិងកំពុង​ឃុបឃិតជាមួយ​ពួកឈ្មួញជនជាតិវៀតណាមប្រព្រឹត្តបទល្មើសនេសាទជារៀងរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ​ម្ចាស់ស្រុក បែរជាត្រូវពួកមន្ត្រីជលផលទាំងនោះគំរាមកំហែង​មិនឲ្យបានចូលនេសាទដើម្បី​ចិញ្ចឹមជីវិតនោះឡើយ ។ លោកញឹប ស៊្រន ជឿតែរបាយការណ៍ភូតកុហក់បោកប្រាស់របស់ពួកមន្ត្រីថ្នាក់ក្រោម រីឯលោកអភិបាលខេត្តតាកែវ ក៏​ធ្វើមិនដឹងមិនឮនោះដែរ ។


អាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ ​(ជលផល) បានចេញប័ណ្ណមួយសន្លឹកសម្រាប់ជនជាតិវៀតណាមចូលមកនេសាទ​ក្នុងដែនដីខ្មែរ ហើយ​ប័ណ្ណចូលនេសាទនោះ មានអភ័យឯកសិទ្ធិគ្រប់គ្រាន់សម្រាប់មួយរដូវកាល ដែលសមត្ថកិច្ចដទៃ​នៅក្នុងខេត្តតាកែវ គ្រប់ជាន់ថ្នាក់ គ្រាន់តែឃើញប័ណ្ណមួយសន្លឹកនោះ គឺត្រូវដើរចៀស​ពីជនជាតិវៀតណាមទាំងនោះ ។ ប័ណ្ណពណ៌លឿងមួយសន្លឹកផ្តល់សិទ្ធិគ្រប់បែបយ៉ាងឲ្យជនជាតិវៀតណាម​ឲ្យចូលនេសាទដោយសេរី ។ គេរាយការណ៍ថា ប័ណ្ណពណ៌លឿងមួយសន្លឹកដែលសមត្ថកិច្ចជំនាញបានធ្វើ​ជូន​ជនជាតិវៀតណាម​មានតម្លៃរាប់ពាន់ដុល្លារ គឺអាស្រ័យទៅលើ​ទំហំនៃការនេសាទរបស់ជនជាតិវៀតណាមទាំងនោះ ។ មិនថា តែខេត្តតាកែវនោះទេ នៅខេត្តកណ្តាល ក៏គេធ្វើប័ណ្ណពណ៌លឿងនេះដែរ ។


ប្រភពរាយការណ៍ថា បណ្តាជនជាតិវៀតណាម ដែលមានប័ណ្ណពណ៌លឿង ត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចជំនាញ​ក្នុងមួយរដូវកាលទៅតាមទំហំនៃបទល្មើស ។ ឧទាហរណ៍ទូកចាប់ត្រីមួយគ្រឿង ត្រូវមានប័ណ្ណ​ពណ៌លឿងមួយសន្លឹក ហើយ​ត្រូវបង់ប្រាក់​ឲ្យសមត្ថកិច្ច​មិនតិចជាង២ពាន់ដុល្លារនោះឡើយ ។ រីឯទូកក្តាមខ្យង ក្នុងមួយគ្រឿង​ក៏ត្រូវមានប័ណ្ណពណ៌លឿង​មួយសន្លឹកដែរ ដែលមានតម្លៃប្រហែល១ពាន់ដុល្លារ ។ រីឯអ្នកដែលប្រើប្រាស់ឧបករណ៍ ឡើឆ្កួត (នេសាទបានគ្រប់មច្ឆជាតិ) ដែលគេចាត់ទុកថា ជាបទល្មើសធ្ងន់ធ្ងរជាងគេ គឺត្រូវមានប័ណ្ណពណ៌លឿង ចំណាយប្រាក់មិនតិចជាង៣ពាន់ដុល្លារនោះឡើយ ។
ក្រុមមន្ត្រីជលផល​និយាយថា ពួកគេអ្នកប្រតិបត្តិការផ្ទាល់នៅថ្នាក់មូលដ្ឋាន មិនសូវសល់ប៉ុន្មានដែរទេ ព្រោះត្រូវចែករំលែកបងជូនទៅលោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទផង ហើយលោក ញឹប ស៊្រន ក៏បាន​អះអាងថា បានចែករំលែកដល់ថ្នាក់ដឹកនាំខេត្តតាកែវនោះផងដែរ ។ គេអះអាងថា លោកញឹប ស៊្រន មានរឿងអាស្រូវជាច្រើន​ពាក់ព័ន្ធនឹងបញ្ហាបទល្មើសនេសាទ នៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ ផលប្រយោជន៍ នៃអំពើពុករលួយជាប្រព័ន្ធលើវិស័យជលផល កំពុងតែធ្វើឲ្យ​ថ្នាក់ដឹកនាំខេត្តតាកែវ ជាពិសេស​លោកអ៊ួច ភា រីកមុខរីកមាត់យ៉ាងខ្លាំង ៕

ដោយឡែក៖ សេចក្ដីរាយកា​​រណ៍ពីប្រជាព​​​​​​​​​លរដ្ឋរស់​​​​​​​​​​​​​នៅក្នុងឃុំ​​​​​​​​​​កំព​​​​​​​​​​​​​​​​​​​​​​ង់ក្រសាំង ស្រុកបុរីជ​​​​​​​​​​លសា​​​​​​​​​​​​ បានលើកឡើងថា ​​​​​​​​​​​​​ជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិវៀតណាមប្រើឧបករណ៍​​​​​​​​​​​​ប្រភេទដា​​​​​​​​​​​​​​​យដាក់​​​​​​​​​​​ទទឹ​​​​​​​​​​​​ងទ​​​​​​​​​​​​​ន្លេ២​​​​​​​​​​​​​កន្លែង​​​​​​​​​​​​​​​ក្នុង​​​​​​​​​​​​​​​​​​​​​មូលដ្ឋានពួកគាត់ ​​​​​​​​​​​​ហើយមិ​​​​​​​​​​​​​ន​​​​​​​​​​​​​​ឃើញ​​​​​​​​​​​​​មន្ត្រីអាជ្ញាធរឃុំកំ​ពង់​​​​​​​​​​​​​​ក្រសាំង និងម​​​​​​​​​​ន្ត្រីអាជ្ញាធ​​​​​​​​​​​​​​រស្រុកបុ​​​​​​​​​​​​​​​​​​​​​​​​រីជលសា ចា​​​​​​​​​​​​ត់វិធាន​​​​​​​​​​​​​​​​​​​​​ការបង្ក្រាប​​​​​​​​​​​​​ឡើយ។​​​​​​​

សូម្បីតែនាយ​ខណ្ឌរដ្ឋបាលជ​​​​​​​លផល​​​​​​​​​​​ខេត្តតា​​​​​​​​​​​​​​​កែវ និង​​​​​​​​​​​​មន្ត្រីរដ្ឋបា​​​​​​​​​​​លជល​​​​​​​​​​​​​​​​​​​​​ផលប្រចាំ​​​​​​​​​​​​ស្រុកបុ​​​​​​​​​​​​​​រីជល​​​​​​​​​​​​​​​សា កំពុង​​​​​​​​​​​​​​​សម្ងំ​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំង​​​​​​​​​​​​អស់ ហើ​​​​​​​​​​​​​​​​​​យទុកឲ្យជ​​​​​​​​​​​​នជា​​​​​​​​​​​​​​តិវៀត​​​​​​​​​​​​​​​​​​​​ណាមធ្វើអ្វីៗ​​​​​​​​​​​​​​​​​​​​​​​​​​​ស្រេចតែអំពើចិត្តដោ​យប្រមូល​​​​​​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលត្រីក្នុងមួយថ្ងៃៗជាច្រើនតោ​​​​​​​​​​​​​​នដឹក​​​​​​​​​​​​ជញ្ជូនចូ​​​​​​​​​​​​លទៅ​​​​​​​​​​​​វៀត​​​​​​​​​​​​​​​​​​​ណាម។

ដូច្នេះហើយទើ​បប្រជា​​​​​ពលរដ្ឋក្នុង​​​​​​​​​​​​ឃុំកំព​​​​​​​​​​​​​​​​​​​​ង់ក្រសាំង ស្រុក​​​​​​​​​​​​បុរី​​​​​​​​​​​​​​​​​​​​​​ជលសា បាន​​​​​​​​​​​​​​​​​អំពាវ​​​​​​​​​​​​​​នាវឲ្យលោ​​​​​​​​​​​​​​​​​​​​​​​ក អ៊ូច ភា ​​​​​​​​​​​​អភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តតាកែវ ចាត់វិធាន​​​​​​​​​​​​ការទ​​​​​​​​​​​ប់ស្កាត់ជា​​​​​​​​​​​​បន្ទា​​​​​​​​​​​​​​​​​​​​ន់ដើម្បីកុំឲ្យជនជា​តិវៀត​​​​​​​​​​​​ណាមចូ​​​​​​​​​​​​​​​លម​​​​​​​​​​​​​​​​​​​​​​​កធ្វើសកម្ម​​​​​​​​​​​ភាពនេសា​​​​​​​​​​​​​​​​ទក្នុង​​​​​​​​​​​​​​​​​​​ទន្លេ​​​​ខ្មែរយ៉ាងពេ​ញបន្ទុកត​​​​​​​ទៅ​​​​​​ទៀត។

ប្រភពពីប្រជាព​លរដ្ឋក្នុងឃុំ​​​​​​កំព​​​​​​​​​​​​ង់ក្រសាំង ​​​​​​​​​​​បានឲ្យដឹ​​​​​​​​​​​​​ងទៀតថា ដាយទាំង២ខ្សែដែល​ជនជា​​​​​​​​​​តិវៀត​​​​​​​​​​​​​​ណាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់ដើម្បីចាប់ត្រីក្នុង​​​​​​​​​​​​​រដូវបិទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេសាទនេះ គឺនៅ​​​​​​​​​​​​​​ខាង​​​​​​​​​​​​​​​​​​ជើងស្នាក់កា​​​​​​​​​​​​​ររដ្ឋបាល​​​​​​​​​​​​​ជល​​​​​​​​​​​​​​​​​​​​​​​​​​ផលស្រុក​​​​​​​​​​​​បុរីជលសា ​​​​​​​​​​​​​​​​​​មួយកន្លែង​​​​​​​​​​​​​និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅខាងមុខស្នាក់កា​​​រ​​​​​​​​​ប៉ុស្ដិ៍ត្រួត​​​​​​​​​​​​ពិនិត្យច្​​​​​​​​​​​​​​រកទ្វេភាគី​​​​​​​​​​​​​​​​​​​​​​​កំពង់ក្រសាំ​​​​​​​​​​​​​​ងមួ​​​​​​​​​​​​​​​​​​​​​​​​យកន្លែង។ ​​

បើតាមមន្ត្រីអាជ្ញា​ធរមូលដ្ឋានឃុំកំព​​​ង់ក្រសាំង ខ្លះបា​​​​​​​​​​​​​​​​​​​​នបង្ហើបឲ្យដឹ​​​​​​​​​​​​ងថា ដាយ​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់ទទឹង​​​​​​​​​​​​ទន្លេទាំ​​​​​​​​​​​​​​​ង២ខ្សែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះត្រូវបានអាជ្ញាធរឃុំ​​​​​​​​​​​​​​​​​កំពង់ក្រសាំង​​​​​​​​​​​​​​​​​ និងអាជ្ញា​​​​​​​​​​​​​​​​ធរស្រុក​​​​​​​​​​​​បុរីជល​​​​​​​​​​​​​​​​​​​​សា ឃុបឃិត​​​​​​​​​​​ជាមួ​​​​​​​​​​​​​​​​​​​​​​យមន្ត្រីរដ្ឋបាល​​​​​​​​​​ជលផ​​​​​​​​​​​​​​​​​លលក់​​​​​​​​​​​​​​​​​​​​ទៅឲ្យជនជាតិវៀតណា​មធ្វើអា​​​​​​​​​​​​​ជីវកម្មចា​​​​​​​​​​​​​​​ប់ត្រីដឹ​​​​​​​​​​​​​​​​​កជញ្ជូនទៅ​​​​​​​​​​​​​វៀតណា​​​​​​​​​​​​​​​​​​​​​​​​​​​​មជារៀងរា​​​​​​​​​​​​​​​​ល់ថ្ងៃ។

ប្រភពបាន​ឲ្យដឹង​​​​​​​​​​​​​​​​​​ទៀតថា​​​​​​​​​​​​ ក្នុង​​​​​​​​​​​​​មួយថ្ងៃជន​​​​​​​​​​​​​​ជាតិវៀត​​​​​​​​​​​​​​​ណាមប្រ​​​​​​​​​​​​​​​​​​​​មូលផលត្រីមិ​​​​​​​​​​​​​​​​​​​​​​​នតិចជាង​​​​​​​​​​​​១០តោ​​​​​​​​​​​​​​​​​​​នទេ ហើយ​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រីរដ្ឋបាលជលផ​​​​​​​​​​​​​​​​​​​លក្នុងស្រុក​​​​​​​​​​​បុរីជល​​​​​​​​​​​​​​សា គឺជាអ្ន​​​​​​​​​​​​កទទួល​​​​​​​​​​​​​​​​​​​​ខុសត្រូវធំ​​​​​​​​​​​​​ជាងគេក្នុង​​​​​​​​​​​​​ការឃុប​​​​​​​​​​​​​​ឃិតបើ​​​​​​​​​​​​​​​​កដៃឲ្យជ​​​​​​​​​​​​​​​​​​​​​​​នជាតិវៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​ណាមប្រើឧបករ​​​​​​​​​​​​ណ៍ខុ​​​​​​​​​​​​​សច្បាប់ចា​​​​​​​​​​​​​ប់ត្រីក្នុងរ​​​​​​​​​​​​​​ដូវបិទនេ​​​​​​​​​​​សាទយ៉ាង​​​​​​​​​​​​​មហន្តរាយ។

ប្រភព៖ នគរវត្ត