នៅ​មិនទាន់​អស់​ទេ​ណា៎​! ដៃ​ឆ្វេង​របស់គាត់​នៅ​មាន​ពាក់​នាឡិកា​ធ្វើ​ពី​មាស​សុទ្ធ ហើយ​ថែមទាំង​ផ្លាកដៃ​មួយទៀត ។ ក្រឡេក​មើល​ខាងស្តាំ​ក៏​មាន​កងមាស អម​ដោយ​ចិញ្ចៀនមាស​២ មិនតូច​ប៉ុន្មាន​នៅលើ​ម្រាមដៃ ។​​

សេដ្ឋី​រូបនេះ​ត្រូវបាន​គេ​ពឹងពាក់ Google រក​ឃើញ​ភ្លាមៗ គាត់​មាន​ឈ្មោះ T.N.P ហើយ​ទម្ងន់​មាស​សរុប លើ​ខ្លួន​ប្រាណ​គាត់​គឺ ៨ Kg ។ មុខរបរ​របស់​គាត់​គឺ​បើកហាង​ខារ៉ាអូខេ ។​

​ប្រព័ន្ធ​សង្គម​វៀតណាម ហាក់​ពុំ​បាន​សម្តែង​ការ​ស្ងើចសរសើរ​ពី​ភាពមានបាន​របស់គាត់​ទេ ។ ផ្ទុយ​ទៅ​វិញ​ច្រើន​បំផុត​នោះ​គឺ​បាន​ត្រឹម​អាណិត​ខ្លាច​គាត់​ក្លាយជា​ជនរងគ្រោះ​ព្រោះ​ដោយសារ​គ្រឿងអលង្កា​រទាំ​ង​នោះ​។​

​ក្រុម​អ្នក “​ស្រាវជ្រាវ​” បណ្តាញ​សង្គម​នៅ​បាន​រុករក​ឃើញ​ថា បុរស​នេះ​ធ្លាប់​ត្រូវបាន​យុវជន ៣​នាក់ មក​ច្រៀង​ខារ៉ាអូខេ ផឹកស៊ី ពី​ម៉ោង​១​យប់ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់​ម៉ោង ៣​និង​២០​នាទី ទៀប​ភ្លឺ ថ្ងៃ​ដដែល វាយ​ឲ្យ​រងរបួស​ជា​ទម្ងន់ ក្នុង​ជម្លោះ​មួយ តែ​ពុំ​មែន​ប្លន់​អលង្ការ​នោះទេ ។​

​គេ​ថា​ប្រហែល​ជា​បុរស T.N.P នេះ ចង់​ប្រកួតប្រជែង​អលង្ការ​មាស​ជា​មួយ​បុរស​ម្នាក់​ទៀត​ធ្លាប់​ធ្វើ​ឲ្យ​រំជើបរំជួល​បណ្តា​ណ​សង្គម​កាលពី​ឆ្នាំ ២០១៥ មានឈ្មោះ​ថា N.X.T ។ បុរស​នោះ​ពាក់​មាស​ត្រឹម ២ Kg ប៉ុណ្ណោះ តែ​បើ​គិត​ដល់​តម្លៃ​ត្បូង​ពេជ្រ​ទៀត សរុប​វា​មាន​តម្លៃ​ប្រហែល​ជា ២០​ម៉ឺន​ដុល្លារ ប៉ុន្តែ​គាត់​ប្រាប់ថា គាត់​មាន ៣​កំប្លេ​រហើយ ហើយ​កំពុង​ឲ្យគេ​ធ្វើ​កំប្លេ​រទី ៤ ។​

 

 

​មិន​យល់​ដែរ តើ​គេ​ធ្វើ​នេះ​ដើម្បី​អ្វី​? ប្រិយមិត្ត​ជួយ​ប្រាប់​ផង​!