
វៀតណាម៖ តាមរយៈរូបភាពជាច្រើនសន្លឹកត្រូវបានគេចែកចាយពេញបណ្ដាញសង្គមហ្វេបុក និយាយអំពីនារីស្រស់ស្អាតដែលជាស្រ្ដីជនជាតិវៀតណាម ម្នាក់បានយកប្ដីគេ លាក់បាំងរហូតដល់រយៈពេល១០ឆ្នាំទើប ប្រពន្ធដើមគេដឹង ហើយក៏ចាប់សម្រាតខោអាវអស់រលីងពីខ្លួន។
រឿងស្រាតខោអាវមធ្យមទេ តែអ្វីដែលរន្ធត់បំផុតនោះគឺ ប្រពន្ធដើមបានយក ម្សៅម្ទេស និង ទឹកត្រីចាក់ស្រោចពេញខ្លួនប្រាណនារីរងគ្រោះតែម្ដង។មិនត្រឹមតែចាក់លើខ្លួនប៉ុណ្ណោះទេ ថែមទាំងចាក់ចូលប្រដាប់ភេទរបស់នារីម្នាក់នោះថែមទៀតផង។ឃើញហើយមិនដឹងថានាងឈឺចាប់យ៉ាងណាទេ។
បើតាមប្រភពពត៌មានទីកន្លែងកើតហេតុខាងលើស្ថិតនៅ ខេត្ត Thanh Hoá ប្រទេសវៀតណាម ។
នារីដែលរងគ្រោះម្នាក់នោះគេមិនបានស្គាល់ឈ្មោះរបស់នាងនោះទេ គ្រាន់តែដឹងថា នាងជា ម្ចាស់គ្លីនិក និង ស្ពា មួយកន្លែង នៅក្នុងខេត្ត Thanh Hoá ។បន្ទាប់ពីហេតុការណ៍នេះកើតឡើងស្រ្ដីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។
នៅពេលដែលនាងបានធូរស្បើយពីមុខរបួសនាង បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់នាងថា ស្អប់មនុស្សប្រុសម្នាក់នេះខ្លាំងណាស់ ដែលធ្វើអោយនាងជួបនៅភាពអាម៉ាស់មុខបែបនេះ។