
ប្រពន្ធរបស់ប៉ូលិសស្បែកសដែលជាប់ចោទពីបទសម្លាប់លោក George Floyd ដោយចេតនា បានដាក់ពាក្យលែងលះពីគាត់ហើយ។ នេះយោងតាមកាសែត Daily Mail សរសេរនៅថ្ងៃសៅរ៍នេះ។
ការប្រកាសថានាង Kellie Chauvin អតីតជ័យលាភីបវរកញ្ញាឯកប្រចាំរដ្ឋ Minnesota បានស្វះស្វែងដាក់ពាក្យលែងលះពីលោក Derek Chauvin នៅថ្ងៃតែមួយដែលគាត់រងការចោទប្រកាន់ពីបទមនុស្សឃាតជុំវិញការស្លាប់ Floyd កាលពីថ្ងៃចន្ទ។
មេធាវីឈ្មោះ Sekula Law និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយ WCCO ថា “ល្ងាចនេះ ខ្ញុំនិយាយទៅកាន់ Kellie Chauvin និងគ្រួសាររបស់នាង។
នាងមានទុក្ខព្រួយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក Floyd ហើយបានផ្ញើការអាណិតអាសូរបំផុតដល់គ្រួសាររបស់គាត់ជាមួយមនុស្សជាទីស្រលាញ់ និងជាមួយមនុស្សគ្រប់គ្នាដែលកំពុងសោកសៅចំពោះសោកនាដកម្មនេះ។
នាងបានដាក់ពាក្យស្នើសុំរំលាយអាពាហ៍ពិពាហ៍របស់នាងទៅ Derek Chauvin”៕ ប្រភព៖ Daily Mail