
ប្រទេសហ្វីលីពីនរាយការណ៍ថា មានអ្នកស្លាប់បន្ថែមចំនួន ១៨ នាក់ និងអ្នកឆ្លងថ្មី៣៨០ នាក់ទៀតហើយកាលពីម្សិលមិញ។
យោងតាម រ៉យទ័រទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅថ្ងៃ ពុធថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០បានរាយការណ៍ថាមានអ្នកស្លាប់ព្រោះវីរុសថ្មីចំនួន ១៨ នាក់ទៀត និងការឆ្លងបន្ថែមចំនួន ៣៨០ នាក់ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង ៧ សប្តាហ៍កន្លងមក។
ក្រសួងជំនាញបាននិយាយថាការស្លាប់សរុបបានកើនឡើងដល់ ៩០៤ ហើយខណៈដែលករណីឆ្លងកើនឡើងដល់ ១៥.០៤៩ ។
កាលពីថ្ងៃច័ន្ទលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេបាននិយាយថាលោកនឹងមិនអនុញ្ញាតឱ្យសិស្សត្រឡប់ទៅសាលារៀនវិញទេរ ហូតទាល់តែមានវ៉ាក់សាំងការពារមេរោគទោះបីជាមានប្រទេសខ្លះចាប់ផ្តើមចូលរៀនឡើងវិញហើយក៏ដោយ។
ក្មេងៗគ្រោងនឹងត្រលប់ទៅសាលារៀនវិញនៅចុងខែសីហាបន្ទាប់ពីថ្នាក់រៀនសម្រាប់សិស្សបឋមសិក្សានិងមធ្យមសិក្សាជាង ២៥ លាននាក់ត្រូវបានបិទទ្វារនៅខែមីនា ដោយសារការឆ្លងរាលដាលបានផ្ទុះឡើងនៅប្រទេសហ្វីលីពីន។
ប៉ុន្តែនៅក្នុងសុន្ទរកថាមួយដែលចាក់ផ្សាយនៅល្ងាចថ្ងៃច័ន្ទលោក Duterte បាននិយាយថា ហានិភ័យនៃការវិលទៅរៀនវិញគឺធំធេងណាស់ ពួកគេឆ្លងគ្នាហើយបន្តមកឆ្លងនៅផ្ទះ ។