ភ្ជង់ឆែកឡានរាស្ត្រនៅស្ទឹងត្រែង!!! ខ្ញុំមិនដឹងថា លោក ប៉ូលីសសេដ្ឋកិច្ចខេត្ត ស្ទឹងត្រែង ដែលគេល្បីថាជាប្អូនលោកចៅហ្វាយខេត្ត ម៉ុម សារឿនប្រើសិទ្ធិអី???? បានជាដល់ថ្នាក់ដកកាំភ្លើងភ្ជង់ឡានអ្នកដំណើរ ដើម្បីឆែកឆេរ រកបទល្មើស តែនៅពេលដែលឆែកមិនឃើញបទល្មើស បែរជាកើតការចាប់ខ្លួន ម្ចាស់ឡានពីបទរារាំងសមត្ថកិច្ច ក្នុងពេលអនុវត្តន៍ការងារ ហើយក្រោយមក នៅចាប់ឃុំគេ ២យប់៣ថ្ងៃ នៅស្នងការនគបាលខេត្តស្ទឹងត្រែង ដោយគ្មាន ដីកា ពីតុលាការខេត្តទៀត….។​ ប្រភពៈ San Prum

ហេតុអីក៏នៅសំបូរ អ្នកអាងសក្តិ និងខ្សែស្រឡាយ ជិះជាន់ធ្វើបាបរាស្ត្រ ក្នុងពេល ដែលសម្តេច តេជោសែន ប្រមុខរាជរដ្ឋាភិបាល កំពុងតែប្រឹងប្រែងកែរទម្រង់ ដើម្បីបំបាត់អំពើរអសកម្ម និង បំពេញចិត្តរាស្ត្រទៅវិញ????។ បើយោងតាម តុលាការខេត្តស្ទឹងត្រែងដែល មិនចាត់ការតាមបណ្តឹងស្នងការនគរបាលខេត្ត គឺអាចបញ្ជាក់បានថា អ្នកច្បាប់ពិបាករកបន្ទុកចោទរាស្ត្រហើយ…. ចឹងប្រសិនបើអាច ខ្ញុំស្នើសុំឲ្យភាគីទាំង២បញ្ចប់រឿងដោយឈ្នះៗ ។