
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា CDC បាន បញ្ជាក់តាមសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែមេសានេះថា កម្ពុជារកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួនមួយករណីថ្មីទៀតកើនដល់១១៩ករណី។
ការរកឃើញនូវអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន១ករណីថ្មីទៀតនេះ គឺកើតឡើងលើស្ត្រីទេសចរជនជាតិវៀតណាម ដែលស្នាក់នៅខុនដូកោះពេជ្យ រាជធានីភ្នំពេញ។
ដោយឡែក នៅក្នុងនោះក៏មានដំណឹងល្អផងដែរ ដោយមានអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់បានជាសះស្បើយផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែមីនានេះ កម្ពុជារកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ សរុបចំនួន១១៩នាក់ និងព្យាបាលជាសះស្បើយសរុប៧២នាក់៕