
បរទេស៖ នាយរដ្ឋមន្រ្ដីប្រទេសកាណាដា លោក Justin Trudeau បានប្រកាសឲ្យដឹងថា ពលរដ្ឋណាដែលបានបាត់បង់ប្រាក់ចំណូលដោយសារការរាតត្បាតនៃជំងឺ Covid-19
នឹងមានសិទ្ធិទទួលបានប្រាក់២ ០០០ដុល្លារក្នុងមួយខែ សម្រាប់រយៈពេល៤ខែ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Toronto Citynews ។
កម្មករដែលមានសិទ្ធិទទួលបានកញ្ចប់ប្រាក់នេះ គឺជាអ្នកដែលមានប្រាក់ចំណូលធ្លាក់ចុះដល់កម្រិតសូន្យដោយសារតែជំងឺរាតត្បាត រួមទាំងពួកគេត្រូវបានបញ្ឈប់ដោយនិយោជករបស់ពួកគេ ប៉ុន្តែតាមបច្ចេកទេសនៅតែមានការងារធ្វើ។ ហើយផែនការនេះ គឺជាការយកមកវិញនូវអត្ថប្រយោជន៍ពីរ ដែលបានសន្យាពីមុនមកជាប្រាក់ឧបត្ថម្ភតែមួយផងដែរ។
ថ្លែងនៅក្នុងព្រឹទ្ធសភា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Bill Morneau បានប្រាប់សមាជិកព្រឹទ្ធសភាថា វិធានការនេះគួរតែជួយរកប្រាក់ដល់កម្មករដែលរងផលប៉ះពាល់លឿនជាងក្រោមគំរូដែលបានប្រកាសពីមុន។
នៅពេលក្រុមគណបក្សសេរី បានបង្ហាញកញ្ចប់ឆ្លើយតបរបស់ពួកគេបានស្នើសុំអត្ថប្រយោជន៍ពីរ គឺទីមួយដើម្បីជួយតាមរយៈប្រព័ន្ធធានារ៉ាប់រងការងារ និងមួយទៀតសម្រាប់អ្នកដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់អត្ថប្រយោជន៍ដូចជានិយោជកដែលធ្វើការដោយខ្លួនឯង។
សភាបានអនុម័តលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចកាលពីព្រឹកថ្ងៃពុធហើយព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះនៅរសៀលនេះ។ហើយកម្មករដែលរងផលប៉ះពាល់នឹងប្រាក់ចំនូលត្រូវបំពេញពាក្យស្នើរសុំតាមអ៊ិនធរណេត
ជាពិសេសត្រូវបំពេញតាមអ្វីដែលម៉ូរីណូនិយាយ វានឹងមានលក្ខខណ្ឌតិចតួចប៉ុណ្ណោះដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានប្រាក់ឧបត្ថម្ភ២ ០០០ដុល្លារក្នុងមួយខែ ពីរដ្ឋាភិបាល។
លោក Bill Morneau បានបន្ថែមថា រដ្ឋាភិបាលបានដាក់ពង្រាយមន្រ្តីរាជការរាប់ពាន់នាក់ ឱ្យធ្វើការលើកញ្ចប់អត្ថប្រយោជន៍ដូច្នេះថវិកាអាចហូរដល់ប្រជាជនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕អត្ថបទ៖ KBN