
(ភ្នំពេញ)៖ សូមរំឮកថា កាលពីរសៀលថ្ងៃទី៧ ខៃមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលនាយដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
បានបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ឈ្មោះ ផូ ណូរិន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួ និងចោទប្រកាន់តាមផ្លូវច្បាប់ក្រោយត្រូវបានចាប់ខ្លួន ពាក់ករណីចេញមូលទានបត្រគ្មានសាច់ប្រាក់ (ចេញសែកស្អុយ)។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ផូ ណូរិន ភេទប្រុស អាយុ៤៦ឆ្នាំ ពីបទ
«មិនបំពេញកាតព្ធកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី «ឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិទូទាត់សងប្រាក់»។
ចាប់ខ្លួនជនសង្ស័យឈ្មោះ ផូ ណូរិន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ រឿងជនសង្ស័យឆបោកប្រាក់
ដោយបានចេញមូលទានប័ត្រ គ្មានសាច់ប្រាក់ សរុប១៥០,០០០ដុល្លារ ដោយមានភ្ជាប់ទាំងឯកសារសែកស្អុយមកជាមួយ ជាភស្តុតាងោងដែរ។ នេះបើយោងប្រភពពីមន្ត្រីសាលាដំបូង បានថ្លែងប្រាប់បណ្ដាញព័ត៌មានឱ្យដឹង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដដែល។
ជនសង្ស័យខាងលើ បានប្រើល្បិចបញ្ចុះបញ្ចូលឱ្យជនរងគ្រោះជឿទុកចិត្តលើខ្លួន ទើបឈានដល់ប្រើកលល្បិចចេញស្អែកស្អុយ
បោកជនរងគ្រោះ ទើបជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចនគបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាត់ការតាមច្បាប់៕ប្រភ៖ អរិយធ៌