
ព្យុងយ៉ាង៖ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា មកទល់ពេលនេះយើងមិនទាន់មានរបាយការណ៍ថាកូរ៉េខាងជើងមានអ្នកឆ្លងវីរុសកូវីដ១៩
នោះទេ បើទោះជាប្រទេសមួយនេះនៅជិតប្រទេសចិនក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Arabiya នៅថ្ងៃទី៨ ខែមេសា។
ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា មកទល់ពេលនេះយើងមិនទាន់មានរបាយការណ៍ថាកូរ៉េខាងជើងមានអ្នកឆ្លងវីរុសកូវីដ១៩ នោះទេ
ប៉ុន្តែមានការរាយការណ៍មកថា មានមនុស្សជាច្រើនត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅក្នុងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនូវវីរុសកូវីដ១៩។
បើតាមប្រធាន WHO ដដែលបានអះអាងថា យើងមិនហ៊ានចោទប្រកានថាមេដឹកនាំក្រុងព្យុងយ៉ាងបិទបាំងព័ត៌មាននោះទេ ប៉ុន្តែយើងកំពុងតែស៊ើបអង្កេត និងតាមដានយ៉ាងល្អិតល្អន់៕