
តាកែវ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្រុមកាងាររបស់ក្រុមហ៊ុន NK របស់អ្នកនាង “ខ្ញុង” បានចុះធ្វើសកម្មភាពមនុស្សធម៌ ចែកជេលលាងដៃ និងស្ព្រៃបាញ់សម្លាប់មេរោគ ដល់ប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព ដែរស្ថិតនៅក្នុង ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។
ការចុះចែកជេលលាងដៃ និងស្ព្រៃបាញ់សម្លាប់មេរោគរបស់ក្រុមកាងារក្រុមហ៊ុន NK នាពេលនេះ គឺស្របទៅនឹងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ឲ្យប្រជាជនខ្មែរចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ហើយក្រុមកាងារក្រុមហ៊ុន NK ក៏បានចុះចែកជេលលាងដៃ ១៩៥០ដប ស្ព្រៃបាញ់សំលាប់មេរោគ ១៦៧០ដប នឹងថវិការក្រុមហ៊ុនមួយចំនួនទៀត ដែរសរុបជាទឹកប្រាក់ចំនួន 10000$ ។
ក្រៅពីនេះ ក្រុមការងារក្រុមហ៊ុនNK ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឲ្យបានល្អ ដោយពាក់ម៉ាស់ លាងដៃជាប្រចាំជាមួយនឹងអាកុល ឬទឹកសំលាប់មេរោគ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺដើម្បីខ្លួនអ្នក គ្រួសារអ្នក និងប្រទេសជាតិរបស់យើងទាំងអស់គ្នា ៕