
បាងកក៖មានហេតុការណ៍បាក់រណ្ដៅដីសង្កត់បុរសពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយករណីនេះបានកេីតឡើងកាលនៅរសៀលថ្ងៃទី៦ ខែមេសា ម្សិលមិញនេះ នៅម្ដុំតំបន់អេកការម៉ៃ ស្ថិតនៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ ។
ជនរងគ្រោះឈ្មោះ សុខ ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ សញ្ជាតិខ្មែរ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកេីតហេតុ ។ រីឯជនជនរងគ្រោះម្នាក់ទៀតជាជនជាតិភូមារងរបួសធ្ងន់ ។
យោងតាមប្រភពព័ត៌មានពីពលករខ្មែរនៅប្រទេសថៃ បានអោយដឹងថា ខណៈពេលកេីតហេតុជនរងគ្រោះ និង អ្នកស្លាប់កំពុងធ្វើការចងដែកក្នុងរណ្ដៅដីដែលមានជម្រៅប្រមាណ៣ម៉ែត្រ ស្រាប់តែអាចម៍ដីនៅក្បែររណ្ដៅនោះបានស្រុតមកសង្កត់ជនរងគ្រោះស្លាប់តែម្តង ។
ក្រោយពេលកេីតហេតុ , កម្លាំងសមត្ថកិច្ចថៃចុះអន្តរាគមន៍ជួយសង្គ្រោះបានជនជាតិភូមាម្នាក់ រីឯពលករខ្មែរបានស្លាប់បាត់បង់ជីវិត ៕អត្ថបទ៖ CPC NEWS
សូមទស្សនាវីដេអូខាងក្រោម៖