មានរឿងមួយគួរអោយភ្ញាក់ផ្អើលមួយតាមរយះបណ្តាញសង្គមហ្វេសប៊ុក ដោយនារីរូបស្រស់ស្អាតម្នាក់បានបង្ហោះរូបនាងជាមួយនឹងគូរស្នេហ៏នាង ហើយបាននិយាយថា បុរសម្នាក់នេះ ទោះបីជាមិនស្អាត មិនសង្ហារ មិនមានដូចគេតែគាត់ជាមនុស្សមនុស្សម្នាក់ដែលតែងតែនៅក្បែខ្ញុំពេលដែលខ្ញុំលំបាក។

១គាត់តែងតែធ្វើអោយខ្ញុំសប្បាយរីករាយ ទោះបីពេលខ្លះខ្ញុំសម្តីអាក្រក់ថាអោយគាត់យ៉ាងណាក៏ដោយ ក៏គាត់នៅតែស្រឡាញ់ខ្ញុំ នៅក្បែខ្ញុំមិនដូចប្រុសផ្សេងទេ ស្អាតតែសំបកក្រៅ មានលុយតែចរិតអន់ សាវ៉ា មិនប្រៀបបាននឹងចរិតនឹងភាពស្មោះត្រង់គាត់បន្តីចឡើយ។៥ឆ្នាំហើយដែល

គាត់នៅក្បែខ្ញុំ គាត់មិនដែលធ្វើអោយខ្ញុំពិបាកចិត្តឡើយ ពេលខ្ញុំជួបរឿងពិបាកចិត្ត គាត់តែងតែនៅក្បែខ្ញុំ លួងលោមអោយកម្លាំងចិត្ត ខ្ញុំអោយខ្ញុំសប្បយចិត្តឡើងវិញ គាត់យល់ពីអារម្មណ៏ខ្ញុំទាំងអស់នេះហើយជាហេតុផលដែលធ្វើអោយខ្ញុំស្រឡាញ់គាត់ ទោះបីជាគាត់មិនសង្ហារ ក្រ មិនមានដូចគេ តែចង់ប្រាប់ថាបុរសម្នាក់ពិតជាសំខាន់សម្រាប់ខ្ញុំជាទីបំផុត នេះជាស្នេហ៏ពិតប្រាកដដែលគាត់មានចំពោះខ្ញុំ។

បន្ទាប់បានផុសរូបនឹងសារទាំងនេះធ្វើអោយអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៏នឹងចែករំលែកតៗគ្នាជាច្រើន ដែលសរសេើរនូវគូរស្នេហ៏មួយនេះ ដែលបានស្រឡាញ់គ្នាមិនគិតពី រូបសម្បត្តិមានរក្រឡើយ នេះហើយជាស្នេហ័ពិត សុភមង្គលពិតប្រាកដ ហើយអ្នកខ្លះក៏ជូនពរអោយពួកគេទាំង២នាក់ស្រឡាញ់គ្នារៀងរហូតផងដែរ។តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះគូរស្នេហ៏១គូរនេះ ហើយជឿរទេថាស្នេហ៏ពិត ពីតជាមានលើលោកនេះមែន។