ភ្នំពេញ៖ ថ្មីៗនេះ មានហ្វេគណនីហ្វេសប៊ុកឈ្មោះ “ពូ ជាម” បានបង្ហោះរូបភាពបុរសម្នាក់យាររំពាត់បង្ខំក្មេងស្រីៗឲ្យផឹកគ្រឿងស្រវឹង តែបន្ទាប់មក បានលុបចោលវិញ ព្រោះមានការិះគន់ជាបន្តបន្ទាប់ ។

យោងតាមមាត្រា៣៤៣នៃក្រមព្រហ្មទណ្ឌ ចែងថា “អំពើញុះញង់អនីតិជនដោយផ្ទាល់អោយបរិភោគជាប្រចាំ និង យ៉ាងច្រើននូវគ្រឿងស្រវឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែដល់២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល” ។

មហាជនសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងស្រាវជ្រាវវែកមុខជនដែលបង្ខំឲ្យក្មេងស្រីៗផឹកគ្រឿងស្រវឹងនេះ ឲ្យបានក្នុងពេលឆាប់ៗនេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់ គឺពីគុក៦ខែ ដល់២ឆ្នាំ៕

សូមទស្សនាវីដេអូខាងក្រោម៖