ហ្វេសប៊ុក៖ បច្ចុប្បន្ននេះ គេឃើញមានករណីចែកចាយព័ត៌មានក្លែងក្លាយជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងរឿងផ្សេងៗ ដែលទង្វើនេះ បានបង្កឲ្យមានការយល់ច្រឡំពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលនិយមតាមដានព័ត៌មាន ហើយសកម្មភាពដូចនេះដែរ មន្ត្រីមានសមត្ថកិច្ច ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ បានមានវិធានការទប់ស្កាត់ និងបង្ក្រាបជាហូរហែរផងដែរ ។

ទាក់ទងជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះ គេក៏ឃើញមានករណីក្លែងព័ត៌មានថ្មីមួយទៀត ដែលហាក់ដូចជាមានជាចេតនាបង្កាច់បង្ខូចទៅលើព្រះសង្ឃក្នុងប្រទេសកម្ពុជា ដោយកាត់យកសំឡេងគេច្រៀងបទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់» មកដាក់បញ្ចូលក្នុងវីដេអូឃ្លីបរបស់ព្រះសង្ឃថៃ ច្រៀងខារ៉ាអូខេ ដោយទង្វើនេះធ្វើឲ្យមហាជនមិនតិចនាក់ឡើយ ជឿថា ជាសកម្មភាពរបស់ព្រះសង្ឃក្នុងស្រុក ។

សូមបញ្ជាក់ថា ចំពោះករណីបែកធ្លាយវីដេអូឃ្លីបរបស់ព្រះសង្ឃថៃច្រៀងខារ៉ាអូខេនេះ គឺកើតឡើងតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន ៕

សូមទស្សនាវីអូខាងក្រោម