​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្នាំប្រឆាំងចៃលើក្បាលមនុស្សដែលអាចរកទិញបាននៅជុំវិញពិភពលោកត្រូវបានរកឃើញថា អាចសម្លាប់កូវីដ១៩នៅក្នុងមន្ទីរពិសោធន៍ក្នុងពេល ៤៨ ម៉ោង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៤មេសា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសិក្សាដឹកនាំដោយសាកលវិទ្យាល័យ Monash University របស់អូស្ត្រាលីបានបង្ហាញថ្នាំ Lvermectin មួយបន្ទះអាចបញ្ឈប់មេរោគ SARS-CoV-2 កុំឱ្យលូតលាត់ទៅជាកោសិកាជំងឺពេញលេញ។

វេជ្ជបណ្ឌិត Kylie Wagstaff នៃវិទ្យាស្ថានស្រាវជ្រាវជីវវេជសាស្ត្រនៃសាកលវិទ្យាល័យ Monash University និយាយកាលពីថ្ងៃសុក្រទី៣មេសាថា “យើងរកឃើញថា សូម្បីថ្នាំមួយបន្ទះអាចកម្ចាត់ចោលអស់នូវ RNA របស់មេរោគ (កម្ចាត់ចោលអស់នូវហ្សែនរបស់មេរោគ) ក្នុងពេលត្រឹម ៤៨ ម៉ោង ហើយសូម្បីក្នុងពេលត្រឹម២៤ម៉ោង កោសិកាមេរោគបានថយចុះយ៉ាងខ្លាំង”។

ខណៈគេមិនទាន់ដឹងពីរបៀបដែលថ្នាំ Lvermectin អាចមានប្រសិទ្ធភាពយ៉ាងណាទៅលើមេរោគកូរ៉ូណា ថ្នាំនេះទំនងបានបញ្ឈប់មេរោគកុំឱ្យបំផ្លាញសមត្ថភាពរបស់កោសិកាក្នុងខ្លួនមនុស្ស។

ជំហានបន្ទាប់គឺអ្នកវិទ្យាសាស្ត្រនឹងកំណត់មើលលើកម្រិតថ្នាំនេះសម្រាប់មនុស្ស ដើម្បីឱ្យប្រាកដថា ថ្នាំក្នុងកម្រិតណាអាចមានសុវត្ថិភាពសម្រាប់មនុស្ស៕ ប្រភព៖ Daily Mail