រមណីយដ្ឋានធម្មជាតិទឹកឆា និង រមណីយដ្ឋានធម្មជាតិក្បាលទឹក ជាតំបនទេសចរណ៍ធម្មជាតិមួយកន្លែងស្ថិននៅក្នុងខេត្តកំពង់ចាមដែលមានភាពល្បីល្បាញជាមួយទេសភាពទឹកហូរដ៏ស្រស់ស្អាត។

នារដូវបុណ្យម្ដងៗតំបនទេសចរណ៍ទាំងពីរកន្លែងនេះបានទាក់ទាញភ្ញៀវទេសចរណ៍កំសាន្តរាប់មុឺននាក់។

នៅបុណ្យភ្ជុំថ្មីៗនេះបានធ្វើអោយប្រជាជន និង អ្នកទៅលេងកំសាន្តមានការខកចិត្ត និង ហួសចិត្តយ៉ាងខ្លាំងដោយសារជនមួយក្រុមបានឃុបឃិតជាមួយមន្ត្រីប៉ូលីសយកលុយពីអ្នកចូលទស្សនានៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ។

អ្នកធ្វើដំណើរកម្សាន្តទេចរណ៍នៅរមណីយដ្ឋានសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់កម្ពុជាប៉ុស្តិ៍ថា កាលពីថ្ងៃភ្ជុំបិណ្ឌ គាត់មានការខកចិត្តយ៉ាងខ្លាំង ដោយជនមួយក្រុមមិនដឹងមកពីណាទេបានកាក់ម៉ូតូរាប់ក្បាលមនុស្សយកលុយ ដោយក្នុងម្នាក់ ២០០០រៀល តែបើជាឡានត្រូវបង់៥០០០៛បន្ថែម។

ចំណែកសំបុត្រផ្ញើរម៉តូមួយគ្រឿង តម្លៃ ២០០០៛ ហើយបើមិនចង់ផ្អើម៉ូតូគ្រាន់តែចង់ជិះម៉ូតូទៅមុខបន្តទៀតមានគេកាក់យកលុយមួយតង់ទៀត ដោយត្រូវបង់ម្នាក់ ១០០០៛ ទៅ ២០០០៛ថែមទៀត ហើយបើជារថយន្តត្រូវបង់ ៥០០០៛ លុះចូលទៅដល់កន្លែងចត់មុខតូបលក់គេសោះត្រូវបង់ថ្លៃចំណត់ទៀត សាហាវជាងចំណតផ្សារទៅទៀត។ គិតៗទៅមិនទាន់បានហូបអីផងត្រូវចំណាយអស់ជាង ១០០០០៛រួចទៅហើយ ហើយបើគ្នាច្រើនអស់កាន់តែច្រើន។

បើនិយាយពីរឿងសំបុត្រចូលទស្សនាវិញអត់មានសរសេរអីទាំងអស់មានតែដាក់ថាយកលុយម្នាក់ ២០០០៛ ហើយសូម្បីតែថ្ងៃខែក៏មិនមានដែរ ហើយបើសិនជាជិះហួសមិនបានបង់លុយពួកនោះគំរាមផាកពិន័យគុណជាពីរថែមទៀតផង។

គាត់បានបន្តទៀតថាវាសាហាវជាងទៅលេងប្រាសាទអង្គវត្តទៅទៀតដែលរាប់ក្បាលអ្នកចូលទៅលេងតំបន់ទេសចរណ៍ធម្មជាតិយកលុយបែបនេះ ហើយបើនិយាយពីរឿងផ្លូវវិញគឺហុយរកតែមើលអីមិនឃើញទេ ពិតជាមិនយល់ថាពួកនេះវាយកលុយទៅធ្វើអី សង្ស័យមិនបានចូលរដ្ឋទេមើលទៅ