
តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ ដែលយេីងទេីបទទួលបាននៅថ្ងៃនេះបានអោយដឹងថា លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ចអោយមកកាន់ជាអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចំណែកលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងខេត្ត ត្រូវបានក្រសួងមហាផ្ទៃ តម្លើងជាស្នងការជំនួសលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ។ ពិធីប្រកាសផ្លូវការនឹងប្រព្រឹត្តទៅនៅចុងខែមករា នេះ ។ ប្រភព៖ Pheng Vannak News