ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ចាត់តាំង មន្ត្រី ក្រោម ឱវាទ ប្រមាណ ជាង១៦០នាក់ ឱ្យ ត្រួតពិនិត្យ សំណង់ នៅ តាម បណ្ដា រាជធានី -ខេត្ត ក្រោយ មាន ហេតុការណ៍ បាក់ សំណង់ អគា រប ណ្ដា លឱ្យ មនុស្ស ស្លាប់ ជាបន្តបន្ទាប់ នៅ ខេត្ត មួយចំនួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី៣ ខែមករា មនុស្ស ៣៦នាក់ ស្លាប់ និង២៣នាក់ រង របួសធ្ងន់ ស្រាល ក្នុង ហេតុការណ៍ បាក់ សំណង់ អគារ កម្ពស់៧ជាន់ មួយ នៅ ក្រុងកែប ។ ដោយឡែក កាលពី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ សំណង់ អគារ សាលា ធម្មសភា នៅ វត្ត មួយ ក្នុង ខេត្តសៀមរាប ក៏បាន បា ក់ រលំ បណ្ដា លឱ្យ បាត់បង់ជីវិត មនុស្ស៣នាក់ និង រង របួសធ្ងន់ ស្រាល ចំនួន១៣នាក់ ។ កាលពី ខែមិថុនា ឆ្នាំមុន សំណង់ អគារ កម្ពស់៧ជាន់ មួយទៀត នៅ ខេត្ត ព្រះសីហនុ បាន បា ក់ប ណ្ដា លឱ្យ កម្មករ២៨នាក់ ស្លាប់ និង រងរបួស២៦នាក់ ផង ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង សេច ក្ដី សម្រេច មួយ ចុះ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ ក្រសួង រៀបចំ ដែនដី បាន ចាត់តាំង មន្ត្រី ពិនិត្យ សំណង់ ទទួលបន្ទុក រួម ចំនួន១៧នាក់ និង មន្ត្រី ត្រួតពិនិត្យ សំ ណង់ តាម បណ្ដា រាជធានី ខេត្ត នី មួយ ៗប្រមាណ១៤៦នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង សេច ក្ដី សម្រេច ដដែល នេះ ក្រសួង បាន បញ្ជាក់ ថា មន្ត្រី ពិនិត្យ សំណង់ ទទួលបន្ទុក រួម នោះ គឺ មាន តួនាទី និង ភារកិច្ច ដឹកនាំ កំណត់ ទិសដៅ អនុវត្ត ដល់ មន្ត្រី ត្រួតពិនិត្យ សំណង់ នៅ តាម រាជធានី -ខេត្ត បន្ទាប់ពី ទទួល គោលការណ៍ ពី ថ្នាក់ដឹកនាំ ក្រសួង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី ទទួលបន្ទុក រួម ត្រូវ តាមដាន និង ត្រួតពិនិត្យ ការអនុវត្ត ការងារ របស់ មន្ត្រី ដែល ត្រួតពិនិត្យ សំណង់ នៅ រាជធានី -ខេត្ត និង ត្រូវ ធ្វើ សំ ណើសុំ ត្រួតពិនិត្យ និង សុំ សេច ក្ដី សម្រេច ពី ថ្នាក់ដឹកនាំ ក្រសួង ដើម្បី ផ្អាក ការសាងសង់ ឬការ កែតម្រូវ ការបញ្ឈប់ ការ រុះរើ រួម ទាំង ចាត់ វិធាន ការ ផ្សេង ៗទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង សេច ក្ដី សម្រេច នេះ ក្រសួង រៀបចំ ដែនដី ក៏បាន បញ្ជាក់ ពី តួនាទី របស់ មន្ត្រី ដែល កាន់ តាម គោលដៅ រាជធានី -ខេត្ត នី មួយ ៗផង ដែរ ដោយ ក្រសួង បញ្ជា មន្ត្រី ទាំងនោះ ត្រូវ ផ្តល់ យោបល់ ទាំង លើ ទិដ្ឋភាព ច្បាប់ បច្ចេកទេស លើ គម្រោង សាងសង់ រួម ទាំង ចុះ តាមដាន ត្រួតពិនិត្យ រាល់ ការសាងសង់ នានា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី ដែល កាន់ តាម គោលដៅ រាជធានី -ខេត្ត នី មួយ ៗ ក៏ ត្រូវ ធ្វើ របាយការណ៍ អំពី លទ្ធផល នៃ ការ ចុះ ត្រួតពិនិត្យ ជូន ថ្នាក់ដឹកនាំ ក្រសួង ដើម្បី ពិនិត្យ និង សម្រេច លើ ការ ផ្អាក ការ កែតម្រូវ ការបញ្ឈប់ ការ តម្រូវ ឱ្យ រុះរើ ការ ចាត់វិធានការ ចាំ បាច់ ផ្សេង ៗ ឬលើក សំ ណើ សុំ ធ្វើ អធិការកិច្ច សំណង់ ក្នុងករណី រក ឃើញថា ការសាងសង់ ទាំងនោះ មិន អនុលោម ទៅតាម បទប្បញ្ញត្តិ បច្ចេកទេស សំណង់ និង បទប្បញ្ញត្តិ ដទៃទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វី អូ ឌី មិន អាច សុំ ការ បញ្ជាក់ បន្ថែម ពី អ្នកនាំពាក្យ ក្រសួង រៀបចំ ដែនដី លោក សេង ឡូត និង រដ្ឋមន្ត្រី លោក ជា សុ ផា រ៉ា ជុំវិញ រឿង នេះ បានទេ ។
ប្រធាន សម្ព័ន្ធ សហជីពកម្មករ សំណង់ និង ព្រៃឈើ កម្ពុជា លោក សុខ គីន សាទរ ទៅ នឹង ការសម្រេច របស់ក្រ សួង រៀបចំ ដែនដី ប៉ុន្តែ លោក ហាក់ មិន មាន ជំនឿ ថា ក្រុមការងារ នេះ អនុវត្ត មាន ប្រសិទ្ធភាព នោះ ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុខ គីន លើកឡើង ថា កន្លងមក រដ្ឋាភិបាល បង្កើត ច្បាប់ ស្ដី ពី សំណង់ លិខិត បទដ្ឋាន នានា ជាច្រើន និង ធ្លាប់ បង្កើត គណៈកម្មការ ដើម្បី ដោះស្រាយ បញ្ហា នេះ ផង ដែរ តែ បញ្ហា សំណង់ អត់ គុណភាព និង ខុសច្បាប់ នៅតែ កើតមាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែម ថា ៖ «និយាយ ឱ្យ ចំពាក់ ព័ន្ធ ច្បាប់ និង លិខិត បទដ្ឋាន គតិ យុត្តិមួយចំនួន គឺ មាននៅ ក្នុង វិស័យ សំណង់ ។ អ៊ីចឹង គុណភាព សំណង់ និង ការជំរុញ ឱ្យ មានការ អនុវត្ត ច្បាប់ វា អាច ធ្វើ ទៅ ប្រសិនបើ មន្ត្រី ឬក៏ ស្ថាប័ន ទាំងអស់ ហ្នឹង អនុវត្ត នូវ តួនាទី របស់ ខ្លួន ឱ្យ អស់ពី សម ត្ថ ភាព »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី គ្រប់គ្រង កម្មវិធី ការងារ នៃ មជ្ឈមណ្ឌល សម្ព័ន្ធភាព ការងារ និង សិទ្ធិមនុស្ស លោក ឃុន ថា រ៉ូ មានប្រសាសន៍ ថា ដើម្បី គ្រប់គ្រង បញ្ហា សំណង់ ឱ្យ មានប្រសិទ្ធភាព រដ្ឋាភិបាល ត្រូវ បង្កើត ក្រុមការងារ ត្រីភាគី ត្រួតពិនិត្យ ដែល មានការ ចូលរួម ពី រដ្ឋាភិបាល តំណាង និយោជក និង អង្គការ សង្គម ស៊ីវិល ឬសហជីព ដែល មាន ជំនាញ ច្បាប់ និង ជំនាញ បច្ចេកទេស វិស័យ សំណង់ ចូលរួម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែម ថា ៖ «ព្រោះ អាហ្នឹង វា បង្ហាញ ពី សុចរិត ភាព និង តម្លាភាព ដើម្បី ធានា ថា ក្រុមការងារ ហ្នឹង គាត់ ធ្វើការ ដោយ ប្រសិទ្ធភាព ដោយសារ គ្រប់ ភាគី ពាក់ព័ន្ធ ចូលរួម ។ រឿង សំខាន់ នោះ គឺ ការ ធ្វើ អធិការកិច្ច ក្នុង ការ ចុះ ត្រួតពិនិត្យ ។ ជាពិសេស ទៀត មន្ត្រី ដែល អនុវត្ត ច្បាប់ ហ្នឹង គាត់ ត្រូវ មាន វិធានការ តឹង រ៉ឹង ក្នុងករណី រក ឃើញ ក្រុមហ៊ុន ឬក៏ អ្នកម៉ៅការ សាងសង់ មិន មាន អាជ្ញាប័ណ្ណ ចុះបញ្ជី ត្រឹមត្រូវ គាត់ ត្រូវ មាន វិធានការ ច្បាប់ តឹង រ៉ឹង »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ មន្ទីរ រៀបចំ ដែនដី នគ រូប នី យក ម្ម សំណង់ និង សុរិយោដី ខេត្ត បន្ទាយមានជ័យ បាន រក ឃើញ ការដ្ឋាន សំណង់ ជិត២០០កន្លែងនៅ ខេត្ត នេះ សាងសង់ ឡើង ដោយ គ្មាន ច្បាប់ អនុញ្ញាត និង ខ្លះទៀត ខុស បច្ចេកទេស ខណៈ សង្គម ស៊ីវិល ធ្វើការ លើ វិស័យ ការងារ រក ឃើញថា កម្មករ ក្នុង វិស័យ សំណង់ នៅ កម្ពុជា ជាង២០ម៉ឺន នាក់ កំពុង ប្រឈម គ្រោះថ្នាក់ ការងារ ក្នុង អត្រា ខ្ពស់ បំផុត បើ ធៀប ទៅ នឹង វិស័យ ដទៃ ទៀត៕អត្ថបទ៖ VOD​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​