មន្ត្រី តុលាការខេត្ត មណ្ឌលគិរី អះអាង ថា រយៈពេល ជិត ៤ខែ មកនេះ មិនទាន់ បាន ដំណឹង ពី ការ តាម ចាប់ខ្លួន ឧកញ៉ា៣នាក់ ពាក់ព័ន្ធ នឹង បទល្មើស ព្រៃឈើ មក ទទួលខុសត្រូវ ចំពោះមុខ ច្បាប់ បាន នៅឡើយ ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ សាលាដំបូង ខេត្តមណ្ឌលគិរី លោក មាស ប្រុស  ប្រាប់ វី អូ ឌី នៅ ថ្ងៃនេះ ថា តុលាការ បាន បញ្ជូន ដីកា ឱ្យ គណៈកម្មាធិការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ និង សមត្ថកិច្ច ពាក់ព័ន្ធ តាំងពី ដើមខែ តុលា ឆ្នាំ២០១៩ ដើម្បី តាម ចាប់ខ្លួន ឧកញ៉ា ទាំង ៣នាក់ ប៉ុន្តែ រហូតមកដល់ ពេលនេះ លោក ថា មិនទាន់ ទទួល បាន ដំណឹង ពី សមត្ថកិច្ច នៅឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថា ៖ « អត់ បាន ដំណឹង ទេ ព្រោះ ដីកា ចាប់ខ្លួន ចេញ ហើយ ចេញ រក អត់ ឃើញ ។ គ្រាន់តែ ព្រះរាជអាជ្ញា គាត់ សួរ [សមត្ថកិច្ច ថា ] រក អត់ ឃើញ អាសយ ដ្ឋាន មាននៅ ក្នុង ដីកា ទេ ផ្ទះនៅ ត្រង់ណា ទៅ រក ហើយ មានន័យថា គេចខ្លួន »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ សាលាដំបូង ខេត្តមណ្ឌលគិរី រូប នេះ ក៏បាន បញ្ជាក់ ថា ឧកញ៉ា ទាំង បី រូប នោះ បាន រត់គេច ខ្លួន ចេញពី ប្រទេស កម្ពុជា អស់ហើយ ។
អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា អ្នកនាំពាក្យ គណៈកម្មាធិការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ លោក អេង ហ៊ី អះអាង ថា សមត្ថកិច្ច កំពុង ធ្វើ កិច្ចការ នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល អ្នកសារព័ត៌មាន សួរ ថា តើមាន ភាព ស្មុគស្មាញ អ្វី ដែល សមត្ថកិច្ច រក មិនឃើញ កន្លែង លាក់ខ្លួន និង ចាប់ ឧកញ៉ា ទាំង ៣នាក់ នោះ បាន ? លោក សុំ មិន ធ្វើ អត្ថា ធិប្បាយ ដោយ ថា ជាប់រវល់ ប្រជុំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថា ៖ «កាលណា មាន ដីកា គេ អនុវត្ត ហើយ អនុវត្ត មិនទាន់ បានទេ គេ នឹង បន្ត »។
ក្នុង ដីកាកោះហៅ ៣ដាច់ដោយឡែក ពីគ្នា ដែល ចេញ នៅ ថ្ងៃទី២៩ ខែកក្កដា ដូចគ្នា នោះ ព្រះរាជអាជ្ញា សាលាដំបូង ខេត្តមណ្ឌលគិរី លោក ហៀង សុ ភក្ត្រ បាន កោះហៅ ឧកញ៉ា វន់ ប៊ុ នថៃ ឧកញ៉ា ស៊្រុន ម៉េ ងលាង ម្ចាស់ ក្រុមហ៊ុន ម៉េ ងលាង និង ឧកញ៉ា តុប វីរ ដា ម្ចាស់ ក្រុមហ៊ុន វិជ្ជ រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱ្យ ចូល ទៅ តុលាការ ឱ្យ បាន មុន ថ្ងៃទី៣០ ឬ៣១ ខែសីហា ឆ្នាំ២០១៩  ដើម្បី បំភ្លឺ ពាក់ព័ន្ធ នឹង បទល្មើស ព្រៃឈើ ។ ប៉ុន្តែ ឧកញ៉ា ទាំង ៣នាក់ នោះ មិនបាន ចូល បំភ្លឺ ទៅតាម ដីកាកោះហៅ ឡើយ ហើយ ព្រះរាជអាជ្ញា ថា ពួកគេ បាន រត់គេច ខ្លួន អស់ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី កម្មវិធី ពង្រឹង សិទ្ធិ អំណាច សហគមន៍ មូលដ្ឋាន នៃ សមាគម ការពារ សិទ្ធិ មនុស្ស អាដ ហុក លោក ប៉ែន ប៊ុណ្ណារ៍ ហៅ ភាពយឺត យ៉ាវ នៃ ចំណាត់ការ នាំ ខ្លួន ជនល្មើស មាន ងារ ជា ឧកញ៉ា មក ទទួលខុសត្រូវ ចំពោះមុខ ច្បាប់ នេះ ថា បាន ធ្វើ ឱ្យ សាធារណជន ដាក់ ការសង្ស័យ ទៅលើ អំពើពុករលួយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថា ៖ «មកដល់ពេលនេះ ប្រជាពលរដ្ឋ វាយតម្លៃ ថា សមត្ថកិច្ច មិន មាន ឆន្ទៈ ក្នុង ការ តាម ចាប់ ជនសង្ស័យ ជនល្មើស ទាំងអស់ ហ្នឹង ទេ ។ បើ យើង និយាយទៅ ក៏ មានការ សហការ រវាង សមត្ថកិច្ច នៅ ទូទាំង ប្រទេស ហើយ នៅពេល ប្រទេស នៅ ជិតខាង យើង ក៏ ធ្លាប់ ចាប់ បញ្ជូន ជនល្មើស អី មក ក៏ប៉ុន្តែ ក្នុងករណី នេះ ស្ងាត់ឈឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹង យើង អត់ ដែល លឺ ថា មានការ សុំ សហការ ក្នុង ការ តាម ចាប់ខ្លួន ជនល្មើស ទាំងអស់ ហ្នឹង នៅពេល ដែល គេចខ្លួន ទៅក្រៅ ប្រទេស អត់មាន »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោក ប៉ែន ប៊ុ ណ្ណា រ៍ បន្ត ថា ប្រសិនបើ គណៈកម្មាធិការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ និង សមត្ថកិច្ច ពាក់ព័ន្ធ មិន អាច ទប់ស្កាត់ និង ចាប់ខ្លួន អ្នក ប្រព្រឹត្ត បទល្មើស ព្រៃឈើ បាន  លោក ថា ប្រជាពលរដ្ឋ នឹង បាត់បង់ ជំនឿ លើ ប្រមុខ រដ្ឋាភិបាល ដែល ជា អ្នកបង្កើត និង បញ្ជា គណៈកម្មាធិការ នេះ ។

កាលពី ខែមករា ឆ្នាំ២០១៦ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន បង្កើត ក្រុមការងារ ពិសេស មួយ ដែល ដឹកនាំ ដោយ នាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស អម ដោយ កងទ័ព ឆ័ត្រយោង៩១១ និង អភិបាលខេត្ត មួយចំនួន ដោយ អះអាង ថា ដើម្បី បង្រ្កាប បទល្មើស ព្រៃឈើ នៅ កម្ពុជា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី បង្កើត គណៈកម្មាធិការ នេះ លោកនាយក រដ្ឋមន្ត្រី ក៏បាន ព្រមាន ដល់ មន្ត្រី ពាក់ព័ន្ធ ឱ្យ បង្រ្កាប ការ ដឹកឈើ ទៅ ប្រទេស វៀតណាម ដោយ លោក ហ៊ុន សែន បាន លើក ចំ ឈ្មោះ ឧកញ៉ា ពីរ រូប គឺ លោក លឹម ប៊ុ នណា ហៅ ខ្នា និ ងឧកញ៉ា ស៊ឹង សំ អុល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពី ការបង្កើត រហូតដល់ បច្ចុប្បន្ន នេះ គណៈកម្មាធិការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ព្រៃឈើ និង ធនធាន ធម្មជាតិ បាន ចុះ បង្ក្រាប ដោយ ចាប់បាន ឧកញ៉ា ២នាក់ ក្នុង នោះ មាន ឧកញ៉ា គង់ ក្រឹ ង និង ឧកញ៉ា ស៊ឹង សំ អុល ៕អត្ថបទ៖ VOD​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​