មន្ទីរ រៀបចំ ដែនដី នគរូប នី យក ម្ម សំណង់ និង សុរិយោដី ខេត្ត បន្ទាយមានជ័យ រកឃើញការដ្ឋាន សំណង់ ជិត២០០កន្លែងនៅខេត្តបន្ទាយមានជ័យ ចាប់ពី ថ្ងៃទី០៦ ខែមករា មក ដោយ រក ឃើញ ថាការ សាងសង់ គ្មាន ច្បាប់ អនុញ្ញាត និង ខ្លះទៀត ខុស បច្ចេកទេស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានមន្ទីរ រៀបចំ ដែនដី នគរ រូប នី យក ម្ម សំណង់ និង សុរិយោដី ខេត្ត បន្ទាយមានជ័យ លោក អេង ណា រិទ្ធិ មានប្រសាសន៍ កាលពី ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ថា ការ ផ្អាក ការដ្ឋាន សំណង់ នា ក្រុង ប៉ោយប៉ែត នេះ គឺ អនុវត្តទៅតាមច្បាប់ និង ធ្វើឡើង សំដៅ ការពារ អាយុជីវិត ប្រជាពលរដ្ឋ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អេង ណា រិទ្ធិ ៖ «ជំហាន ទី១ យើង ធ្វើ កន្លែង ដែល មាន ហា និ ភ័យ សិន ។ យើង ឆែក បច្ចេកទេស គុណភាព សំណង់ និង បទបញ្ញត្តិ ច្បាប់ ទាំង បី ហ្នឹង បើ ខ្វះ ណាមួយ ទាំង បី ហ្នឹង បើ ខ្វះ ណាមួយ ក៏ យើង បិទ ដែរ ឱ្យ គាត់ បំពេញ សិន បើ អាណា ខូចខាត យើង នឹង ឈាន ដល់ ការ រុះរើ បើសិនជា មាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង មិនមែន ផ្អាក ត្រឹមតែ សំណង់ អត់ច្បាប់ ទេ សំណង់ មានច្បាប់ ក៏ យើង ផ្អាក ដែរ ឧទាហរណ៍ ថា សំណង់ នោះ មានច្បាប់ សុំច្បាប់ ធ្វើ ហើយ តែ ធ្វើ លើស ជាន់ អាហ្នឹង គាត់ មានច្បាប់ ហើយ តែ វា ខុស ។»
លោក បន្ត ថា អាជ្ញាធរ ជំនាញ នឹង ចាត់វិធានការ ថែមទៀត ចំពោះ សំណង់ ដែល ខុសច្បាប់ ទូទាំង ខេត្ត បន្ទាយមានជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរ ប្រកាស តាម ទំ ព័រ ហេ្វ សប៊ុ កខ្លួន ថា សំណង់ ទាំងនោះ ត្រូវ ផ្អាក ដោយសារតែ អាជ្ញាធរ ជំនាញ រក ឃើញ បញ្ហា មួយចំនួន រួមមាន សំណង់ ពុំ មាន លិខិតអនុញ្ញាត សាងសង់ និង លិខិតអនុញ្ញាត បើក ការដ្ឋាន ការដ្ឋាន សាងសង់ ពុំ មាន គម្រោង ប្លង់ (ស្ថាបត្យកម្ម គ្រឿង ផ្គុំ សំណង់ មេការ និក ទឹក និង ភ្លើង ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដ្ឋាន សំណង់ ពុំ មាន របាយការណ៍ ពិសោធន៍ ដី កង្វះ អ្នកជំនាញ ក្នុង វិស័យ សំណង់ ឬអ្នក វិជ្ជាជីវៈ ក្នុង វិស័យ សំណង់ ឬក្រុមហ៊ុន ប្រកប ដោយវិជ្ជាជីវៈ ក្នុង វិស័យ សំណង់ ហើយ សំណង់ ខ្លះ ពុំ មានអាជ្ញា បណ្ណ ត្រឹមត្រូវ និង ពុំ មាន អ្នកគ្រប់គ្រង ការដ្ឋាន សំណង់ ជាដើម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរ រៀបចំ ដែនដី នគ រូ បនីយ កម្ម សំណង់ និង សុរិយោដី រក ឃើញថា សំណង់ ដែល សង់ ឡើង មិន ស្របច្បាប់ មាន ចំនួន១៨៦ទីតាំង ដែល ទីតាំង ភាគច្រើន នៅ ទីក្រុង ប៉ោយប៉ែត ។ ក្នុងនោះអាជ្ញាធរបានផ្អាកការដ្ឋានសំណង់ជាង៥០កន្លែង ចំណែកទីផ្សេងទៀតនឹងបន្តនីតិវិធីជាបន្តបន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេជាង បូក អគារ ធនាគារ វឌ្ឍនៈ ក្រុង ប៉ោយប៉ែត ដែល ត្រូវ បានអាជ្ញាធរ ផ្អាក ការដ្ឋាន ដែរ នោះ លោក កុង សុ ខុន បាន ប្រាប់ វី អូ ឌី ថា ក្រុមការងារ របស់ លោក អនុវត្ត តាម ការសម្រេច របស់ អាជ្ញាធរ ជំនាញ និង ក្រុមហ៊ុន ម្ចាស់ សំណង់ ។ លោក ថា ក្រុម កម្មករ ដឹង តែ ពី ធ្វើការ ប៉ុណ្ណោះ រឿង ច្បាប់ អនុញ្ញាត ឬមិន អនុញ្ញាត ជា ការងារ របស់ ម្ចាស់ សំណង់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កុង សុ ខុន ៖ «បង អើយ បើ គេ ផ្អាក ការដ្ឋាន ឬអី មានតែ តាម ហ្នឹង ទៅ ។ ដូច ខ្ញុំ ខ្ញុំ ម៉ៅ ពី ក្រុមហ៊ុន ហើយ កូនជាង បើ កលុយ ពី ខ្ញុំ បើ បិទ ការដ្ឋាន គ្មាន ការងារ ធ្វើ ខ្ញុំ ក៏ មិន មាន លុយ បើក ឱ្យ ជាង ទៅតាម នោះ ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ ការងារ នៅ ប៉ោយប៉ែត នេះ ខ្ញុំ ធ្វើ ចប់ អី ហើយ អត់មាន អី ប៉ះពាល់ ខ្លាំងក្លា ទេ ។»
ប្រធាន សហជីពកម្មករ សំណង់ និង ទេសចរណ៍ លោក សុខ គីន មានប្រសាសន៍ ថា លោក ស្វាគមន៍ ចំពោះ ការ គិតគូរ ពី គុណភាព សំណង់ និង ការ ចាត់វិធានការ ចំពោះ សំណង់ ខុសច្បាប់ ។ ប៉ុន្តែ លោក ស្នើ ឱ្យ អាជ្ញាធរ អនុវត្ត ច្បាប់ តាំងពី មុន សាងសង់ ដើម្បី បញ្ចៀស បញ្ហា ដែល កើតមានឡើង បណ្ដាលមកពី សំណង់ ខុសច្បាប់ ទាំងអស់ ក្នុង ប្រទេស កម្ពុជា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុខ គីន ៖ «វា ជា ការ មួយ ដែល ល្អ ដែល ផ្អាក សំណង់ ខុសច្បាប់ ហ្នឹង ក៏ប៉ុន្តែ វា អាច ប៉ះពាល់ ដល់ របស់ ការងារ កម្មករ និយោជិត ដែល គ្នា ខំ ស្កាត់ ពី នាយ ដល់ អាយ ដើម្បី ធ្វើការ គ្នា ធ្វើការ ក្នុង ស្រុក សង្ឃឹម ស្នើសុំ ឱ្យ រាជរដ្ឋាភិបាល ថ្នាក់ ក្រសួង ស្ថាប័ន មន្ទីរ ហ្នឹង គួរតែ ពិនិត្យ មុននឹង ឱ្យ អ្នក វិនិយោគ សាងសង់ ។ បើ អនុញ្ញាត ឱ្យ គួរតែ ពង្រឹង ឱ្យ ក្រុមហ៊ុន ទាំងនោះ អនុវត្ត តាមផ្លូវ ច្បាប់ ។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា បែប ណា ក្ដី មន្ទីរ រៀបចំ ដែនដី នគរ រូ បនីយ កម្ម សំណង់ និង សុរិយោដី ខេត្ត បន្ទាយមានជ័យ បញ្ជាក់ ថា ការដ្ឋាន សំណង់ ដែល ត្រូវ បាន ផ្អាក នឹង ត្រូវ អនុញ្ញាត ឱ្យ ដំណើរការ សាងសង់ ឡើងវិញ លុះត្រា ណា តែ អនុវត្ត ការណែនាំ មួយចំនួន ដូចជា ម្ចាស់ សំណង់ ត្រូវ បំពេញ នូវ ចំណុច ខ្វះខាត ផ្នែក បច្ចេកទេស និង ច្បាប់ ម្ចាស់ សំណង់ ត្រូវ រក អ្នកត្រួត ពិនិត្យ និង បញ្ជាក់ ឬក្រុមហ៊ុន ត្រួតពិនិត្យ និង បញ្ជាក់ ដែល មាន អាជ្ញា បណ្ណ មក ពិនិត្យ វិភាគ គណនា ពិសេស ដើម្បី ធានា សុវត្ថិភាព សំណង់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ តាម ប្រធានមន្ទីរ រៀបចំ ដែនដី ខេត្ត បន្ទាយមានជ័យ លោក អេង ណា រិទ្ធិ បញ្ជាក់ ថា ការ ផ្អាក ការដ្ឋាន សំណង់ នៅ ប៉ោយប៉ែត គឺ ធ្វើឡើង តាមច្បាប់ សំណង់ និង ព្យាយាម ការពារ កុំឱ្យ មាន គ្រោះ បាក់ អគារ កើតឡើង នៅ ខេត្ត បន្ទាយមានជ័យ ។
ទាក់ទង នឹង គ្រោះ បាក់ អគារ នេះ រយៈពេល មិនដល់៧ខែ ផង កម្ពុជា មាន គ្រោះ បាក់ សំណង់ អគារ កំពុង សាងសង់ បី លើក បណ្ដាល ឱ្យ មានកម្ម ករ សំណង់ ៦៥នាក់ ស្លាប់ ៦៤នាក់ រង របួស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កម្មករ សំណង់ ខ្មែរ ២៨នាក់ បាន ស្លាប់ និង២៦នាក់ ទៀត បាន រង របួស ក្រោយពី សំណង់ អគារ ដែក របស់ ជនជាតិ ចិន នៅ ខេត្ត ព្រះសីហនុ បាន បាក់ រលំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី២ ខែធ្នូ កន្លងមក នេះ អគារ សាលាឆាន់ ក្នុង វត្ត ប្រាសាទគោក ចក ស្ថិត ក្នុង ក្រុង សៀមរាប ក៏បាន បាក់ រលំ ផង ដែរ ដោយ បណ្ដាល ឱ្យ មនុស្ស ៣នាក់ ស្លាប់ និង ១៦នាក់ ផ្សេងទៀត រង របួស និង លើក ទី៣ បាក់ អគារ នៅ ក្រុងកែប បណ្ដាល ឱ្យ មនុស្ស ស្លាប់៣៦នាក់ និង របួស២៣នាក់ ៕
អត្ថបទ៖ VOD​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​