ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប បានរិះទៅលោកអភិបាលខេត្ត សៀមរាប ឃឹម ប៊ុនសុង និងលោកស្នងការ នគរបាលខេត្ត ថាមិនដឹងមូលហេតុអ្វីបានជាមិនបង្ក្រាបម្ចាស់វង់ល្បែងភ្នាល់តាម អនឡាញហ្គេម អ៊ីនធើ ណេត រីកដូចផ្សិត និងល្បែងឆ្នោតរីកស្គុះស្គាយក្នុងក្រុងសៀមរាប នៅចំណុចផ្សារដើមក្រឡាញ់  សែនសប្បាយ២ ផ្លូវលោកតាណឺយ ផ្លូវបាក់ខែងក្នុង ក្រុងនៃខេត្តសៀមរាប បានបើកលេង ជាសារធារណៈជាច្រើនឆ្នាំមកហើយ ដោយមិនខ្លាចច្បាប់ ឬក៏ មានការបើកភ្លើងខៀវ ពីអាជ្ញាធរមាន សមត្ថកិច្ច បានជាមានការបើកលេងដោយរលូនហើយគ្មានការបង្ក្រាប។

ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះបានឲ្យដឹងថា តាំង ពីបើកល្បែងស៊ីសង អ៊ីនធើណេត នេះមក ពួកគាត់ឃើញ មនុស្សទាំងតូចទាំងធំចូលលេង ជាពិសេសសិស្សសាលាតែម្ដង ពួកគាត់បាន គេចពីសាលាចូលមកលេងជារៀងរាល់ថ្ងៃ មានទាំងកូនរបស់គាត់ផងដែរ ។


ប្រជាពលរដ្ឋបន្តទៀតថា៖ ល្បែងហ្គេមអ៊ីន ធើ ណេតទាំងនេះ បានបើកដំណើរការជាយូរឆ្នាំ ណាស់មកហើយ តែមិនដែលឃើញ សមត្ថកិច្ច ឬ ក៏អាជ្ញាធរ ចុះបង្រ្កាប ឬ ទប់ស្កាត់នោះទេ គេបានដាក់ការសង្ស័យថា ការបើកល្បែង ហ្គេមអ៊ីនធើណេត បានរលូននេះ គឺមកពីសមត្ថកិច្ចអាជ្ញាធរ បើកភ្លើងខៀវ មិនបង្រ្កាប ជាថ្នូរនឹងថវិកា ដាក់ហោប៉ៅក្រោយ ឬ ក្រោមតុ ជាប្រព័ន្ធហើយមើលទៅ បានជាសង្ងំស្ងាត់ឈឹង មើលមិនឃើញសោះ នោះឡើយ ។
ប្រជាពលរដ្ឋបាននិយាយអួតសរសើរពីលោក ហ៊ូ វ៉ាន់នី នៅកាន់ស្នងការ នគបាលខេត្តសៀមរាប ប្រហែលបានជាង២ខែ លោកបានបង្រ្កាបល្បែងស៊ីសង គ្រប់ប្រភេទ តែសំណាងអាក្រក់ បង្ក្រាប ប៉ះចំខ្សែ អ្នកធំ ត្រូវបានដកតំណែងចេញ ផ្លាស់ប្តូរ ពីស្នងការនគរបាលខេត្តតែម្តង ដោយដោះដូរមកលោក ទិត្យ ណារ៉ុង អធិការក្រុង មកជំនួស តំណែងស្នងការ នាពេល បច្ចុប្បន្ននេះវិញ ។
បើតាមសំដីមេការល្បែងហ្គេមអ៊ីធើ ណេត បានប្រាប់ថា គាត់ជាអ្នកស៊ីឈ្នួលគេទេ តែមេរបស់គាត់ បានដោះស្រាយ ជាមួយថ្នាក់លើ រួចរាល់អស់ហើយ ទើបគ្មានសមត្ថកិច្ចណា មករវីរវល់ ហើយគាត់បានប្រាប់ទៀតថា កុំប្រាប់អ្នកសារព័ត៌មានឱ្យសោះ ថាលោកបើកឱ្យលេងនោះ ។

Labor Camp for Rent in Dubai

ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋរង់ចាំមើលនូវចំណាត់ការ របស់លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប តើល្បែងស៊ីសងហ្គេមអ៊ីនធើ ណេត រីកដូចផ្សិត និងល្បែងឆ្នោតគ្រប់កន្លែងខាងលើនេះ ដែលបានបើកដំណើរការ យូរឆ្នាំមកហើយ ល្មើសទៅនឹងភូមិ ឃុំមានសុវត្ថិ ភាព ទាំង០៩ចំណុច គឺចំណុចទី០៥នេះតែម្តង តើលោក ហ៊ានបង្រា្កបដែរ ឬយ៉ាងណា សូមរង់ចាំមើលទាំងអស់គ្នា៕

ប្រភព៖ នគរវត្ត