
ភ្នំពេញ ៖ ជម្លោះបែកផ្សែងរវាងឪពុកម្ដាយក្មេកនិងកូនប្រសារស្រីជេរស្ដីគ្នាទៅវិញទៅមកកប់ៗមាត់ ស្ទើរតែ ផ្ទុះអំពើហិង្សាទៅហើយនោះ កំពុងល្បី ពេញ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក រយះពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ អ្នកខ្លះទម្លាក់កំហុសលើកូនន្រសារ ៗខ្លះទៀតថាឪពុកក្មេកម្ដាយក្មេកក៏មិនណយដែរ តែយ៉ាងណា កូនប្រសារ មិនគួរ ធ្វើទង្វើរបែបនោះឡើយ ។
តាមរយៈវីដេអូឃ្លីបរយៈពេលជាង៣នាទី ពិតជាពិបាកទទួលយកណាស់សម្រាប់ឪពុកក្មេក ម្ដាយក្មេកដែលរើសកូនប្រសារប៉ះចំនាងបានសម្ដីជ្រុលពេកឪពុក ម្ដាយក្មេកស្ដីថាតមាត់ប៉ប៉ែសជ្រុះមិនដល់ដី ទោះប្ដី និងកូនខំចាប់ឃាត់ក៏មិនចង់ឈ្នះហាក់ចង់ស្ទុះមកតតាំងដោយកម្លាំងបាយជាឪពុកម្ដាយក្មេកទៀតផង ។
សកម្មភាពជម្លោះនេះគេមិនបានបង្ហាញថាកើតឡើងនៅពេលណាកន្លែងណា ហើយតួអង្គទាំងអស់ឈ្មោះអីនោះដែរ គ្រាន់តែគេបានថតបង្ហោះចែកចាយឲ្យដល់មហាជនក្នុងបណ្ដាញសង្គមមើលកំសាន្ដលេងទុកជាមេរៀនសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ ។
ម្យ៉ាងទតជម្លោះនេះក៏មិនដឹងថាផ្ដើមចេញពីអ្វីឲ្យច្បាស់លាស់ដែរ គ្រាន់តែដឹងខ្លះៗតាមរយៈការជជែកគ្នានោះថាឪពុកក្មេកខំលើកស្ទួយផ្ដល់ឲ្យមានការរកស៊ីមានបានដូចសព្វថ្ងៃនេះ ហើយទំនងកន្លងមកគ្រួសាររបស់ខាងកូន
ប្រសារស្រីមានជីវភាពមិនសូវធូរធារផងក៏មិនដឹង។ ជាមួយគ្នានោះដែរឪពុកក្មេកថានឹងទៅប្រាប់ដន្លងរបស់ខ្លួនឲ្យដឹងពីចរិតកូនប្រសារម្នាក់នេះពីសកម្មភាពនិងពាក្យសម្ដីមិនកោតញញើតចំពោះឪពុកម្ដាយក្មេកសោះឡើយ ។
នៅក្នុងនោះដែរដោយសារកំហឹងរបស់ឪពុកម្ដាយក្មេកតូចចិត្តរើសបានកូនប្រសារមហាឆ្នាសឆ្នើមសម្បើមដៃបែបនេះគាត់ជាមនុស្សចាស់ក៏មានចិត្តខឹងក្រោធដែរ ដោយបានពោលពាក្យគម្រាមចង់លើកកៅអីឈើវាយទៅលើកូនប្រសារស្រីនោះ និងម្ដាយក្មេកក៏បានជេរកូនថាមីរលាយដូចអំបិលត្រូវទេទឹកជាដើម។ល។
ជាធម្មតាសកម្មភាពនៃជម្លោះខណៈពេលកំពុងខឹងគ្នាក្ដៅស្លឹកត្រចៀកដាក់គ្មានទៅវិញទៅមកទោះពាក្យអីក៏និយាយចេញមកបានដែរ បញ្ហានេះយើងមិនទម្លាក់កំហុសទៅភាគីណាមួយទេហើយក៏មិនហ៊ានវាយតំលៃថាខាងណាត្រូវនោះដែរ
ប៉ុន្ដែបើយោងតាមទំនាមទម្លាប់ប្រពៃណីនិង ចរិតខ្មែរ គេមិនឲ្យតំលៃលើកូនប្រសារដែលហ៊ានឈ្លោះតមាត់ជាមួយឪពុកម្ដាយក្មេកដូចស្ដ្រីម្នាក់នេះទេ។
ដូចពាក្យចាស់លោកពោលតៗគ្នាថា”បើកូនប្រសារណា ទ្រាំនឹងផ្សែងភ្លើងបាន នោះទើបទ្រាំនឹងសម្ដីម្ដាយក្មេកបាន” ន័យនេះ មិនមែនមាន័យថាសម្ដីម្ដាយក្មេកនោះអាក្រក់នោះទេ ពោលគឺគាត់និយាយស្ដីថាឲ្យនាងគឺចង់ឲ្យតែកូនចៅស្ទុះស្ទារក្នុងការរកស៊ី
ឲ្យចម្រុងចម្រើនមានបានតែប៉ុណ្ណោះ ធម្មតាមនុស្សចាស់ចេះតែទើសភ្នែកហើយនិយាយច្រើនចឹងហើយដើម្បីឲ្យតែកូនមានបាន ។
តែក៏មានចាស់ៗខ្លះមួយចំនួនតូចនិយាយក្នុងនាមដុតឲ្យខ្លោចរោជឲ្យឆៅក៏មានដែរ តែករណីនេះមានតិចតួចទេ សំខាន់កូនប្រសារស្រីគួតែលកលៃកែខ្លួនបន្ទន់ឥរិយាបទបន្ដិចទៅក្នុងនាមឪពុកម្ដាយក្មេកចាស់ទុំជាងខ្លួន។
ក្រោយពីមានការបង្ហោះវីដេអូនោះចេញមកក៏មានអ្នកចូលទៅខុមិនច្រើនគួសម អ្នកខ្លះរិះគន់ទៅលើកូនប្រសារស្រី អ្នកខ្លះក៏បានរិះគន់ទៅលើឪពុកម្ដាយក្មេក ក៏មានដែរ តែយ៉ាងណាក្នុងនាមជាកូនប្រសារហើយជាមនុស្សក្មេង ជាងឪពុកក្មេកក៏មិនគួរ ប្រើសម្តីបែបនេះដាក់គាត់ដែរ ៕