
ភ្នំពេញ៖ តាមរយៈគណនេយ្យហ្វេសប៊ូករបស់អ្នកនាង ពេជ្រ សោភា វីដេអូខ្លីមួយបានធ្វើអោយមហាជនហួសចិត្តយ៉ាងខ្លាំង ដែលអ្នកបើករថយន្តទំនើបៗជាច្រើនបើកបរលឿមដូចហោះនៅលើផ្លូវសារាចរណ៍ចង្អៀត។
អ្វីដែលកាន់តែធ្វើអោយមហាជនហួសចិត្តរយន្តទំនើបម៉ាង Rang Rover សេរីថ្មី បើកចូលគន្លងផ្លូវបញ្ចាស់ទិស ហាក់ដូចគ្មានកោតខ្លាចគ្រោះ និង ប្រមាថដល់ជីវិតអ្នកដទៃ។
ការបើបរមិនគោរពច្បាប់ ប្រមាថជីវិតអ្នកដទៃនេះធ្វើអោយ អ្នកនាងពេជ្រ សោភា ស្ទើរព្រលឹងចុងសក់ ហើយអត់ទ្រាំពុំបាន ក៏បង្ហោះពាក្យយ៉ាងខ្លីថា «ជីវិតអ្នកទាំងអស់គ្នាអើយ! គង់តែទៅដល់ផ្ទះដូចគ្នាទេ»។
ដើម្បីអោយកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖