សម្ដេច ហ៊ុន សែន ហាមមន្ត្រីគយ និង មន្ត្រីអន្តោប្រវេសន៍ ទៅរញ៉េរញ៉ៃរំខានដល់ការរកស៊ីរបស់ពលរដ្ឋនៅ « ផ្សារគំរូព្រំដែន »

  • kampucheapost
  • December 24, 2019
  • Comments Off on សម្ដេច ហ៊ុន សែន ហាមមន្ត្រីគយ និង មន្ត្រីអន្តោប្រវេសន៍ ទៅរញ៉េរញ៉ៃរំខានដល់ការរកស៊ីរបស់ពលរដ្ឋនៅ « ផ្សារគំរូព្រំដែន »

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ មន្ត្រី គយ និង អន្តោប្រវេសន៍ មិនត្រូវ រំខាន ដល់ ការរកស៊ី របស់ ប្រជាពលរដ្ឋ នៅ ផ្សារ គំរូ ព្រំដែន កម្ពុជា នោះទេ ។ នេះ ជាការ លើកឡើង របស់ ស ម្ដេច ហ៊ុន សែន នៅក្នុង ពិធី សម្ពោធ ផ្សារ ដោះដូរ ទំនិញ កម្ពុជា – វៀតណាម ( ផ្សារ គំរូ ព្រំដែន កម្ពុជា ) នៅ ខេត្ត ត្បូងឃ្មុំ នា ព្រឹក ថ្ងៃទី ២៤ ធ្នូ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច ហ៊ុន សែន បាន និយាយថា រាល់ ការត្រួតពិនិត្យ ទំនិញ និង ឆ្លងដែន ចេញចូល កម្ពុជា គឺ ត្រូវ ឆ្លងកាត់ មន្ត្រី គយ និង អន្តោប្រវេសន៍ ដូច្នេះ មន្ត្រី ទាំងអស់ មិនត្រូវ បង្ក ឧបសគ្គ ដល់ ពលរដ្ឋរ ក ស៊ី នៅ « ផ្សារ គំរូ ព្រំដែន » នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យ « ឧបសគ្គ » នេះ គឺ សម្ដេច ហ៊ុន សែន ចង់ សំដៅ ទៅលើ ការយក លុយ ឬ ពន្ធ ទំនិញ នាំចេញ – ចូល ផ្សារ គំរូ ពី ពលរដ្ឋ ។ មូល ហេតុដែល សម្ដេច ហ៊ុន សែន មិន ចង់ឱ្យមាន ការរំខាន ដល់ ពលរដ្ឋ រកស៊ី នៅ ផ្សារ គំរូ ព្រំដែន នេះ ព្រោះ ដើម្បី ទប់ស្កាត់ ការដោះដូរ ទំនិញ តាម ច្រករបៀង ផ្សេងៗ ទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង ចំពោះមុខ មន្ត្រី និង អាជ្ញាធរខេត្ត ត្បូងឃ្មុំ លោកនាយក រដ្ឋមន្ត្រី បាន និយាយ ដូច្នេះ ថា ៖« នៅតាម ច្រកព្រំដែន ទាំងអស់ អត់ មាន កាំកុងត្រូល ទៀត ទេ មានតែ មន្ត្រី គយ និង នគរបាល អន្តោប្រវេសន៍ ប៉ុណ្ណោះ ( ដូច្នេះ ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រូវ ធ្វើការ រំខាន ណាមួយ ទៅដល់ ប្រជាជន ក្នុងការ រកស៊ី នៅ តំបន់ ( ផ្សារ គំរូ ព្រំដែន ) នេះ ទេ ។ ប្រសិនជា មានការ ណាមួយ នៅក្នុង តំបន់ នេះ ប្រជាពលរដ្ឋ នឹង បង្កើត ច្រករបៀង រកស៊ី ដោយ ខ្លួនឯង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ ហើយ ជា បញ្ហា ដែល គ្រប់គ្រង អត់ បាន ។ ហើយ ពេល យើង គ្រប់គ្រង អត់ បាន ពួកឧក្រិដ្ឋជន គ្រឿងញៀន និង ការធ្វើ ឧក្រិដ្ឋកម្ម ផ្សេងៗ នឹង ឆ្លៀត ប្រើ ច្រករបៀង ទាំងនោះ ។ ដូច្នេះ បានជា ខ្ញុំ ស្នើឱ្យ ធ្វើការ នេះ ឱ្យបាន ហ្ម ត ចត់ » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមុខ រដ្ឋាភិបាល ក៏ ឆ្លៀត ព្រមាន អភិបាលខេត្ត ត្បូងឃ្មុំ លោក ជាម ច័ន្ទ សោ ភ័ ណ្ឌ ឱ្យ យកចិត្តទុកដាក់ គ្រប់គ្រង ផ្សារ គំរូ មួយ ផងដែរ បើសិនជា មិន ចង់ បាត់បង់ តំណែង ។ « ផ្សារ នេះ ជា ផ្សារ គំរូ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើសិន ផ្សារ នេះ បរាជ័យ ផ្សារ ដទៃ ផ្សេងទៀត ដែល យើង ត្រៀម បង្កើតឡើង វា គ្មាន វឌ្ឍនភាព ទេ ។ អ៊ីចឹង អភិបាលខេត្ត នៅ កន្លែង នេះ ត្រូវឱ្យ ច្បាស់ នៅ កន្លែង ហ្នឹង ។ បើ ផ្សារ ហ្នឹង បរាជ័យ លោក ឯង ក៏ អត់ អាចធ្វើ ចៅហ្វាយខេត្ត បានដែរ ខ្ញុំ ដកចេញ ចោល » ។ នេះ ជាការ លើកឡើង របស់ ស ម្ដេច ហ៊ុន សែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាល គ្រោង សាងសង់ « ផ្សារ គំរូ » ចំនួន ២ ទៀត នៅក្នុង ខេត្តកំពត និង ខេត្តស្វាយរៀង ។ សម្តេច ហ៊ុន សែន បានស្នើ ទៅ វៀតណាម រួចហើយ ចំពោះ គោលបំណង សាងសង់ « ផ្សារ គំរូ ព្រំដែន » នេះ តែ វៀតណាម មិនទាន់ ឆ្លើយតប វិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ យ៉ាងណា លោកនាយក រដ្ឋមន្ត្រី កម្ពុជា អះអាងថា រដ្ឋាភិបាល នឹង ប្រើប្រាស់ ថវិកាជាតិ ក្នុងការ សាងសង់ ផ្សារ ព្រំដែន ទាំងពីរ នេះ ដែល ត្រូវ ចំណាយ ថវិកា ប្រមាណ ជា ២ លាន ដុល្លារ សម្រាប់ ផ្សារ នីមួយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច ហ៊ុន សែន បាន បញ្ជា ឱ្យ អភិបាលខេត្ត ទាំងពីរ នេះ សិក្សា លើ ទីតាំង សាងសង់ ផ្សារ គំរូ ឱ្យបាន សមរម្យ ដើម្បី ផ្ដល់ ភាពងាយស្រួល ប្រជាពលរដ្ឋ នៅតាម តំបន់ ព្រំដែន ។ បើតាម ប្រមុខ រដ្ឋាភិបាល ការរៀបចំ ផ្សារ គំរូ នៅតាម ព្រំដែន នេះ គឺ ដើម្បី ថែរក្សា ស្ថិរភាព និង សុវត្ថិភាព ជូន ពលរដ្ឋ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

« ផ្សារ គំរូ ព្រំដែន កម្ពុជា » ឬ « ផ្សារ ដារ » ដែលមាន ទីតាំងនៅ តំបន់ សេដ្ឋកិច្ច ពិសេស ថា រី ត្បូងឃ្មុំ ឃុំ ដារ ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ លើ ផ្ទៃដី ទំហំ ប្រមាណ ២ ហិកតា ចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ពី ព្រំប្រទល់ ជាមួយ ខេត្ត តៃនិញ ប្រទេស វៀតណាម ។ ផ្សារ នេះ សាងសង់ឡើង ដោយ ចំណាយ ទឹកប្រាក់ ជិត ២ លាន ដុល្លារ អាមេរិក ដែលជា ជំនួយ របស់ រដ្ឋាភិបាល វៀតណាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្សារ គំរូ ព្រំដែន កម្ពុជា នេះ ត្រូវបាន អនុញ្ញាតឱ្យ ដាក់លក់ តែ ផលិតផល របស់ កម្ពុជា និង វៀតណាម ប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ លក់ ផលិត ប្រទេស ដទៃ នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ បើតាម លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល បាន រំពឹងថា សក្ដានុពល នៃ ផ្សារ គំរូ ព្រំដែន នេះ នឹង ជួយ បង្កើន ទំហំ ពាណិជ្ជកម្ម ភាគី ទាំងពីរ ឱ្យដល់ ៥ ពាន់ ដុល្លារ អាមេរិក តាម ការគ្រោងទុក ៕អត្ថបទ៖ ថ្មីៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​